ព័ត៌មាន
ឆ្នាំ២០២៥ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ កើន៦៨,៨៩%
ភ្នំពេញ៖ ទោះបីជាបញ្ហាសេដ្ឋកិច្ចសកល មិនទាន់មានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ដោយវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមានការវិនិយោគរហូតដល់ចំនួន ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែលមានទំហំទឹកប្រាក់ជាង ៧ពាន់ ៣២០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើង ៦៨,៨៩ភាគរយ ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតពីចាប់ផ្ដើមអនុវត្ត បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសមានចំនួន ៧១ ៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់សរុបជាង ២១៩លានម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦លានដុល្លារអាមេរិក ។
របាយការណ៍ដដែលបន្តថា ក្នុងនោះការវិនិយោគលើវិស័យសំណង់អគារខ្ពស់ៗ ក្នុងឆ្នាំ២០២៥ ចាប់ពី៥ជាន់ឡើង ចំនួន២២៨គម្រោង ស្មើនឹង២៨៨អគារ, សំណង់លំនៅឋានមាន ២ ៧២៤គម្រោង មានទុនវិនិយោគជាង ២ពាន់ ៥១២លានដុល្លារ, សំណង់សណ្ឋាគារចំនួន២៥គម្រោង ស្មើនឹងទុននិយោគជាង ២៧១លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម ១៨៩គម្រោង ទុនវិនិយោគជាង ៧៩៤លានដុល្លារ, សំណង់អគាររោងចក្រចំនួន ២៣៤គម្រោង ទុនវិនិយោគជាង ២២៩លានដុល្លារ, និងសំណង់អគារពហុមុខមានចំនួន ៣៧គម្រោង មានទុនវិនិយោគប្រមាណជាង ៤៦៨លានដុល្លារ ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ ក្រសួងរៀបដំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុបជាង ៧២៤ពាន់ ២១៩លានរៀល កើនឡើង ១០,០៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះប្រមូលបានតាមរយៈរដ្ឋបាលកណ្ដាលចំនួនជាង ៣៩ពាន់ ៦៣៣លានរៀល និងតាមរយៈមន្ទីររាជធានីខេត្ត បានជាង ៦៨៤ពាន់ ៥៨៥លានរៀល ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ទន្ទឹមនឹងការរីកចម្រើននៃវិស័យសំណង់នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបញ្ចប់បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយៈការវាស់វែងដីធ្លីចុះក្នុងបញ្ជីជាប្រព័ន្ធ នៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់កាប់ដីធ្លីដោយសុវត្ថិភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត ចំពោះវិស័យសំណង់នេះ ក៏បាននិងកំពុងពង្រឹងគុណភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឲ្យមានរបៀបរៀបរយ ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានផ្ទះសម្ដែងរស់នៅសមរម្យ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន