ព័ត៌មាន
ធុរកិច្ចបណ្តុះថ្មីជាប់ក្នុងការប្រកួតភាពជាសហគ្រិនឆ្នាំ២០២៥នឹងបន្តទៅប្រកួតនៅសហរដ្ឋអាមេរិក
ធុរកិច្ចបណ្តុះថ្មីជាប់ជ័យលាភីពីការប្រកួតប្រជែងភាពជាសហគ្រិនប្រចាំឆ្នាំ២០២៥ នឹងត្រូវបន្តការប្រកួត និងបង្ហាញផលិតផល ដែលមានភាពច្នៃប្រឌិតខ្ពស់របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងគោលដៅជំរុញបង្កើតទំនាក់ទំនង រវាងអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារ អាមេរិក ស្របពេលការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរកំពុងមានកិច្ចសហការល្អ។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និងជានាយកវិទ្យាស្ថានខេមអេដ លើក ឡើងនៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការ ណ៍ប្រកួតប្រែងធុរកិច្ចបណ្តុះថ្មី គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការបង្កើតផលិតផលនៅកម្ពុជាឱ្យកាន់តែសំបូរបែប ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកដោយខ្លួនឯង កាត់បន្ថយការនាំចូល ជាពិសេសជំរុញការនាំចេញនូវផលិតផលផ្សេងៗរបស់កម្ពុជាឱ្យបានកាន់តែច្រើន ថែមទៀត ក្រៅពីផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងជាដើម។
លោក ខេស៊ី បាណេត បន្តឱ្យដឹងថា ជុំវិញការប្រកួតប្រជែងនេះគឺជាលើកទី៤ហើយ ដែលបានរៀបចំការប្រគួតប្រជែង គំនិតអាជីវកម្មទាំងនោះរួមមាន៖ ការគ្រប់ដណ្តប់ទៅលើវិស័យកសិកម្ម ដែលនិសិត្សបានស្រាវជ្រាវកែច្នៃកាកសំណល់ ឲ្យទៅជាសម្ភារ:ប្រើប្រាស់ម្សៅកាលស្យូម ចំណីសត្វ ល្បាយម្សៅ និងចំណីអាហារជាដើម ក្នុងនោះក្រុម Golden Longan ទទួលបានចំណាត់ថ្នាក់ លេខ១ មានគំនិតអាជីវកម្មលើប្រធានបទ “ការកែច្នៃផ្លែមានឲ្យក្លាយជាទឹកស្ករ ដែលជាស្ករល្អសម្រាប់សុខភាព”។ ចំណែកក្រុម Medi-Egg ការកែច្នៃសំបកស៊ុតឲ្យទៅជាអាហារបំប៉ន ទៅលើជាតិកាល់ស្យូមសម្រាប់បំពេញឲ្យរាងកាយមនុស្ស ជាប់ចំណាត់ថ្នាក់លេខ២ និងក្រុម ZeroBuzz ការកែច្នៃកាកសំណល់កាហ្វេ រួមជាមួយរុក្ខជាតិដើមស្លឹកក្រៃ ឲ្យក្លាយជាធូបសម្រាប់ ដេញ មុស ឬសត្វស្អិតផ្សេងៗ ជាប់ចំណាត់ថ្នាក់លេខ៣។ ក្រុមជាប់ជ័យលាភីទាំងនេះ នឹងត្រូវបន្តការប្រកួតប្រជែង និងបង្ហាញផលិតផល របស់ពួកគាត់នៅ សហរដ្ឋអាមេរិក ដែលតាមរយៈនេះក៏ជាការជំរុញបង្កើតទំនាក់ទំនង ដើម្បីអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារអាមេរិកផងដែរ។
សូមបញ្ជាក់ថា ជុំវិញការបណ្តុះធុរកិច្ចថ្មីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង ជួយបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្ត បណ្តុះធុរកិច្ចថ្មីជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើម សកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន