ព័ត៌មាន
អង្គការ ILO បង្ហាញសកម្មភាពការងារជាច្រើនដែលបានសហការធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយដល់ពលករមកពីថៃ
តំណាងអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO(អាយឡូ) បានបង្ហាញសកម្មភាពការងារជាច្រើនធ្វើការកិច្ចសហប្រតិបត្តិការ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ជូនពលករខ្មែរ មកពីប្រទេសថៃ ។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើជំនាញ ម្ហូបអាហារ និងភេសជ្ជៈ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ថ្ងៃទី១ ខែធ្នូនេះ លោកស្រី Marry Kent អ្នកជំនាញផ្នែកអភិឌ្ឍន៍ជំនាញ នៃអង្គការអន្តរជាតិខាងការងារ ILO បានថ្លែងថា បច្ចុប្បន្ន អង្គការ ILO បានមើលឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការផ្តោតការយកចិត្តទុកដាក់ខ្លាំងជួយដល់បណ្តាពលករខ្មែរត្រឡប់មកពីប្រទេសថៃ តាំងពីច្រកព្រំដែនរហូតដល់ភូមិដ្ឋានស្រុកកំណើតរបស់ពលករ សំដៅជំរុញឲ្យគ្រប់ពលករទាំងនោះចូលធ្វើការងារនៅក្នុងស្រុកវិញទាំងអស់គ្នា និងទប់ស្កាត់ការងារទេសន្តរប្រវេសន៍។
លោកស្រី តំណាងអង្គការ ILO រូបនេះ ក៏បានបង្ហាញសកម្មភាពរបស់អង្គការជាច្រើន ដែលបានធ្វើការងារយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ដើម្បីជួយដល់បណ្តាពលករត្រឡប់មកពីប្រទេសថៃ ដែលរួមមាន៖ ទី១ ការគាំទ្រការធ្វើសមាហរណកម្ម ការងារ ជូនគ្រប់ពលករដែលបានធ្វើមាតុភូមិនិវត្ត នៅតាម ព្រំដែន និងតាមរាជធានីខេត្ត តាមរយៈការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ទី២ ការធ្វើវេទិការការងារនិងផ្គូរផ្គង់ការងារជូនគ្រប់ពលករមកពីប្រទេសថៃ និង ៣. វាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន RPL ដើម្បីផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជំនាញ និងសមត្ថភាពរបស់ពលករអំឡុងពេលធ្វើការងារនៅថៃ និងប្រើប្រាស់វិញ្ញាបនបត្រនោះ សម្រាប់រកការងារធ្វើនៅកម្ពុជាវិញ។
ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា អង្គការអន្តរជាតិខាងការងារ (ILO) ជានិច្ចកាល គឺធ្វើការងារល្អជិតស្និតជាមួយរាជរដ្ឋាភិបាល និងបានគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំនាញវិជ្ជាជីវៈនានាទៀត នៅតាមបណ្តាសាលាTVET របស់ក្រសួងការងារផងដែរ សំដៅជំរុញរីកចម្រើនវិស័យការងារ បានបង្កើត និងបង្កើនការងារសមរម្យយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងប្រទេស។
ឯកឧត្តម ថ្លែងថា សម្រាប់តែវិស័យទេសចរណ៍មានតម្រូវការកម្លាំងពលកម្ម និងអ្នកជំនាញច្រើន ចូលរួមបម្រើការងារទាំងនៅក្នុងផ្នែករដ្ឋ និងឯកជន ហើយ តាមរយៈការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចូលបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណ១៧ម៉ឺននាក់បន្ថែមទៀត ចាប់ពីឆ្នាំ២០២៥-២០២៨៕ អត្ថបទ៖ ស៊ុម សុខជា










-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត