ព័ត៌មាន
មន្រ្ដីជំនាញ៖ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែនជាការងារថ្មីទាំងស្រុងទេ
មន្រ្ដីជំនាញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការងារ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ដែលភាគីទាំងពីរកំពុងធ្វើនាពេលបច្ចុប្បន្ន គឺមិនមែនជាការងារថ្មីទាំងស្រុងនោះទេ ខណៈក្នុងការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។

ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជាការងារបច្ចេកទេសដែលបានបន្តធ្វើពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត២០ឆ្នាំមកហើយ។ ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤ បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមនៅចន្លោះឆ្នាំ១៩១៩-១៩២០។

ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងដែរថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលបានបន្សល់ទុកតាំងពីជំនាន់អាណាព្យាបាលបារាំង និងបានកំណត់នៅក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ អមជាមួយនឹងពិធីសារឆ្នាំ១៩០៧ ជាមួយនឹងឯកសារដទៃទៀតដែលជាឯកសារពាក់ព័ន្ធនឹងអនុញ្ញាទាំងនេះ ដូចជាផែនទីដែលបានផលិតឡើងដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុមួយចំនួនទៀតជាពិសេសកំណត់ហេតុប្រជុំរបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៧-៩០៨ ជាដើម។
បើតាមមន្រ្ដីជំនាញកិច្ចការព្រំដែនបញ្ជាក់ថា បង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ ដែលបានបោះនាពេលបច្ចុប្បន្ននេះគឺជាការបោះបង្គោលសញ្ញាសម្គាល់ខ្សែព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នាបោះនៅចន្លោះបង្គោលព្រំដែនអចិន្រ្ដៃយ៍ដែលមានស្រាប់ ខណៈបង្គោលព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ថៃ បានបោះនៅចន្លោះឆ្នាំ១៩១៩-១៩២០ សរុបទាំងអស់មានចំនួន៧៤បង្គោល ក្នុងនោះបង្គោលមួយចំនួននៅសល់ និងមួយចំនួនបានបាត់បង់៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន