ព័ត៌មាន
កីឡាប្រដាល់សកលកម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោកលើកដំបូង
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខ រួមមានកីឡាករ សៅ រង្សី និង វី សុភ័ស ដែលធ្វើដំណើរពីកម្ពុជា ខណៈ ២រូបទៀត គឺកីឡាករ ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ អាប់ឌុលឡា ត្រូវធ្វើដំណើរពីអូបេគីស្ថាន ទីដែលពួកគេកំពុងបោះជំរំហ្វឹកហាត់។
ក្នុងឱកាសជូនដំណើរកីឡាករ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតជើងឯកពិភពលោក ។ ប្រជុំដោយកីឡាករខ្លាំងៗមកពីគ្រប់ទិសទី លោកសង្ឃឹមថា ការចូលរួមនេះ គឺជាឱកាសដ៏ល្អ សម្រាប់កីឡាករកម្ពុជា ក្នុងការសិក្សាស្វែងយល់ និងដកបទពិសោធន៍ មកអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង។ យ៉ាងណាមិញលោកក៏សង្ឃឹមថា ពួកគេនឹងធ្វើបានល្អក្នុងការប្រកួតនេះដែរ។
ជាមួយគ្នាកីឡាករ វី សុភ័ស និង សៅ រង្សី បានប្ដេជ្ញារៀងៗខ្លួន នឹងចាប់យកឱកាសដ៏ល្អនេះ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ។ ពួកគេពិតជាសប្បាយចិត្ត ដែលបានចូលរួមការប្រកួតជើងឯកពិភពលោក ។ ដូច្នេះក្រៅពីការប្រកួតលើសង្វៀន ពួកគេក៏នឹងព្យាយាមរៀនសូត្រពីកីឡាករខ្លាំងៗលើពិភពលោក តាមរយៈព្រឹត្តិការណ៍នេះផងដែរ។
សម្រាប់បេសកកម្មប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ កីឡាករកម្ពុជាទាំង ៤រូប នឹងត្រូវប្រកួតលើវិញ្ញាសាខុសៗគ្នា ក្នុងនោះកីឡាករ សៅ រង្សី ប្រកួតទម្ងន់ ៥៤គីឡូក្រាម, កីឡាករ វី សុភ័ស ប្រកួតទម្ងន់ ៦៥គីឡូក្រាម, កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ប្រកួតទម្ងន់ ៨០គីឡូក្រាម និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ប្រកួតទម្ងន់ ៩២គីឡូក្រាម៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន