ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងពាក់ព័ន្ធកំពុងគិតគូររៀបចំឲ្យពលរដ្ឋមានផ្ទះរស់នៅសមរម្យ
ភ្នំពេញ៖ ឯឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ក្រសួងរៀបចំដែនដី នឹងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ពិភាក្សាគ្នា ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជារៀបចំលំនៅដ្ឋាននៅកម្ពុជា ឲ្យមានរបៀបរៀបរយ ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅបានសមរម្យ ដោយជំហានបន្ទាប់ឯកឧត្តម នឹងជួបក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើត ឬបង្កលក្ខណៈ និងបរិយាកាសឲ្យមនុស្សមានផ្ទះនៅ ដែលបច្ចុប្បន្នក្រសួងរៀបចំដែនដី កំពុងធ្វើជាបណ្ដើរៗ លើបញ្ហាសំណង់មិនរៀបរយ ។
ឯកឧត្តមបានបន្តថា ចំពោះការរៀបចំសំណង់លំនៅដ្ឋានឲ្យមានរបៀបរៀបរយនេះ គឺជាការងារផ្ដើម ដើម្បីឈានឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅបានសមរម្យ ដែលការងារនេះ ក្រសួងបានដាក់ទិសដៅរួចហើយ ដែលជាដំបូងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការគិតគូរ ដើម្បីរៀបចំឲ្យពលរដ្ឋមានផ្ទះរស់នៅសមរម្យនេះ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយការងារនេះកំពុងទទួលបានជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បានជួយឲ្យប្រជាពលរដ្ឋកន្លះលានគ្រួសារ ដែលស្មើនឹងមនុស្សជាង ២លានកន្លះ បានរួចផុតពីភាពក្រីក្រ និងមានជីវភាពល្អប្រសើរ តាមរយៈនយោបាយដីសម្បទានសង្គមកិច្ចនេះ។
គួរបញ្ជាក់ថា គម្រោងនៃការរៀបចំផ្ទះសម្បែង ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប បានរស់នៅសមរម្យនេះ គឺជាគោលដៅបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធ ឲ្យចប់នៅក្នុងអាណត្តិទី៧នេះ ដែលគិតត្រឹមឆ្នាំ២០២៥នេះ នៅសល់ត្រឹមជាង ៥ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយការងារមួយចំនួនទៀតដែលត្រូវធ្វើ គឺមានការចុះបញ្ជីដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ការងាររៀបចំតំបន់អប្សារា និងការងារចុះបញ្ជីដីធ្លីរបស់រដ្ឋមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន