ព័ត៌មាន
សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក ដើម្បីពង្រឹងសមត្ថភាពបន្ថែម
ដើម្បីពង្រឹងសមត្ថភាពប្រភេទកីឡាគ្រិកឃីតឱ្យកាន់តែមានសក្តានុពល នៅពេលនេះសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាមួយនេះ បានបើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វឹក ដល់កីឡាគ្រិកឃីតកម្រិតមូលដ្ឋាន ក្នុងរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមប្រមាណជិត៣០នាក់។
លោក នូ សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានប្រាប់ថា វគ្គបណ្តុះ បណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក កីឡាគ្រិកឃីត នៅពេលនេះ ពិតជាសំខាន់ណាស់ ហើយសិក្ខាកាមចូលរួមទំាងអស់គឺជាគ្រូកីឡាស្រាប់ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចំនួន ២៤សាលា ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យស្គាល់អ្វីទៅជាកីឡាគ្រិកឃីត ហើយកីឡាមួយនេះ មានចៅក្រម មានអាជ្ញាធរ ត្រូវធ្វើបែបណាខ្លះ ពិសេសដើម្បីឱ្យលោកគ្រូអ្នកគ្រូ ដែលជាគ្រូកីឡាស្រាប់ បានបន្តផ្សព្វផ្សាយ និងជំរុញរៀបចំប្រកួតកីឡាគ្រិកឃីតនេះនៅតាមបណ្តាសាលារៀងៗខ្លួនផងដែរ ហើយសហព័ន្ធនឹងរៀបចំប្រកួតកីឡាគ្រិកឃីតរវាងសាលានិងសាលា ដើម្បីឈានទៅជ្រើសរើសកីឡាករដែលមានសមត្ថភាព ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗសម្រាប់ជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ប្រភេទកីឡាគ្រិកឃីត ជាប្រភេទកីឡា ដែលមានមនុស្សលេងដូចនឹងប្រភេទកីឡាបាល់ទាត់ ពោលគឺម្ខាងមានគ្នា១១នាក់ ហើយមកដល់បច្ចុប្បន្ន ប្រភេទកីឡាមួយនេះ មានសមាជិកនៅលើពិភពលោក មានជាង១០០ប្រទេស ហើយកីឡាមួយប្រភេទនេះ មានដើមកំណើតពីប្រទេសអង់គ្លេស ហើយកម្ពុជា ក៏ធ្លាប់បានចូលរួមប្រកួតទទួលបានមេដាយផងដេរ ពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលកាលនោះកម្ពុជាទទួលបានមេដាយចំនួន៤ ក្នុងនោះមានមេដាយមាសចំនួន៣គ្រឿង និងមេដាយប្រាក់១មួយគ្រឿង ហើយនៅពេលនេះសហព័ន្ធកីឡាមួយនេះ កំពុងពង្រឹងសមត្ថភាពគ្រូបង្វឹក និងកីឡាករ ដើម្បីចាប់យកឱកាសចូលរួមប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិបន្ថែមផងដែរ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន