ព័ត៌មាន
ស៊ីម៉ាក់ធ្វើពិធីបញ្ចប់ការងារចាក់បេតុងសំណង់អគាររាងគ្រាប់មីន PMN-2 ដែលជានិមិត្តរូបបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ាប្រកបដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសារមន្ទីតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប អង្គភាពស៊ីម៉ាក់ និងក្រុមការងារព្រមក្រុមវិស្វករជប៉ុននៃក្រុមហ៊ុន SATO KOGYO បានរៀបចំពិធីបញ្ចប់ការងារចាក់បេតុងទាំងស្រុងសម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 ដែលអគារនេះមានទំហំផ្ទៃបាត ១០៨ម៉ែត្រ x ១០៨ ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ ជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក។
ឯកឧត្តម ហេង រតនា បានថ្លែងថា អគាររាងគ្រាប់មីន PMN-2 នេះ ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ាប្រកបដោយជោគជ័យ។
ឯកឧត្តមបានបន្តថា សមិទ្ធិផលនេះក៏បង្ហាញឱ្យឃើញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ាប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គម្រោងសាងសង់អគាររាងគ្រាប់មីន PMN-2 នេះ បានផ្តួចផ្តើមអនុវត្តតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ