ព័ត៌មាន
១១ខែឆ្នាំនេះ ទេសចរអន្តរជាតិទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ៨៦ម៉ឺននាក់ទទួលចំណូលជាង ៤០លានដុល្លារពីការលក់សំបុត្រ
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះថាក្នុងរយៈពេល១១ខែឆ្នាំ២០២៥នេះ ភ្ញៀវទេសចរណ៍អន្តរជាតិទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរមានចំនួន៨៦៧,១៩៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន៤០លាន៤៨ម៉ឺន០៩៤៥ដុល្លា បើធៀបនឹងឆ្នាំ២០២៤ ថយចុះ៣ភាគរយ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានអ្នកទេសចរអន្ដរជាតិចំនួន១០ម៉ឺន១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ បៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ចំណូលពីការលក់បណ្ណនេះ មានចំនួន៤លាន៩០ម៉ឺន៥១៦៤ដុល្លាអាមេរិក ថយចុះជាង១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤កន្លងកន្លងមក។
គ្រឹះស្ថានអង្គរ បន្ថែមថាក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៨៦៧,១៩៥នាក់ ថយចុះជាង៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ និងទទួលបានប្រាក់ចំណូលចំនួន ៤០លាន៤៨ម៉ឺន០៩៤៥ដុល្លាអាមេរិក ថយចុះជាង៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ៕












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន