ព័ត៌មាន
សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A និងB នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទទួលបានរង្វាន់លើកទឹកចិត្តពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
រយៈពេល ១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ។
កាលពីរសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន ១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗ ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ដើម្បីចូលរួមលើកទឹកចិត្តលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការផ្តល់ជូននូវរង្វាន់ដូចរាល់ឆ្នាំតាមការសន្យា ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទប្រុស ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊ែរីឆ្នាំ២០២៥ ចំនួន០១គ្រឿង ថវិកា២០ម៉ឺនរៀល និងនិទ្ទេសB ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា ២០ម៉ឺនរៀល។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា ចាប់តាំងពីលោកបានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ និងបានចុះជួយការងារមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសរហូតមក លោក ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្រួសារអ្នកព្រែកកំពឹសស្ទើរដូចសាច់ញាតិទៅហើយ ដោយកន្លងមក លោក ក៏បានផ្តល់អំណោយជាប្រចាំរាល់ខែ មាន អង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ចាស់ជរាគ្មានទីពឹងក៏ដូចជាទុរគត់ជន ប្រមាណជាង ២០គ្រួសារមកដល់ឥឡូវ ។ រីឯចំពោះបងប្អូនដែលខ្វះលទ្ធភាពហើយឈឺស្កាត់ លោក តែងបញ្ជូនគ្រូពេទ្យអង្គភាពឲ្យទៅជួយពិនិត្យព្យាបាល ជូនទៅមន្ទីរពេទ្យ និងជួយសម្រួលចេញថ្លៃព្យាបាលឲ្យពួកគាត់ ។ ដោយឡែកគ្រប់គ្រួសារដែលមានពិធីបុណ្យសព លោក តែងចាត់ក្រុមការងារឲ្យទៅចូលរួមរំលែកទុក្ខនិងចូលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគក្នុងកម្មវិធីបុណ្យផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បង្កើតបរិយាកាសជួបជុំបរិភោគអាហាររួមគ្នាជាមួយអ្នកភូមិនិងមានកម្មវិធីកម្សាន្តសប្បាយជាមួយពួកគាត់ជាញឹកញាប់៕ តារាវុទ្ធី










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន