ព័ត៌មាន
ប្រធាន AmCham ៖ អាមេរិកនឹងបញ្ចុះពន្ធបដិការបន្ថែមដល់ការនាំចេញវិស័យអាទិភាពកម្ពុជា
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា សហរដ្ឋអាមេរិកនឹងបន្តបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជា បន្ថែម នៅលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយវិស័យទាំងនេះមិនសូវមានអ្នកប្រកួតប្រជែង និង ខណៈដែលសហរដ្ឋអាមេរិកក៏មានការផលិតបន្តិចបន្ទួច។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបន្តចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ ថា ជុំវិញការចរចារពន្ធបដិការនេះឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចាប់តាំងពីដំណាក់កាលដំបូង ពីប្រមាណ ៤៩ ភាគរយ មកនៅត្រឹម ៣៦ ភាគរយ និងបានបន្តទម្លាក់មកនៅត្រឹម ១៩ ភាគរយ ហើយមកដល់នេះឃើញថា ក្រុមការងារចំពោះ កិច្ចលើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែបន្តចរចារ ដើម្បីបញ្ចុះពន្ធបដិការបន្ថែមទៀត នៅលើវិស័យ អាទិភាពទាំង៤ សម្រាប់ការនាំចេញរបស់កម្ពុជា។
ទាក់ទងការរចរចារនេះ, លោក ខេស៊ី បាណេត មានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍នៅលើ ការខិតខំប្រឹងប្រែងនេះជាមិនខាន ខណៈដែលសហរដ្ឋអាមេរិកមិនស្រូវមានរោងចក្រផលិតមុខទំនិញទាំងនេះ និងខណៈដែលការប្រកួត ប្រជែងនាំចូលទំនិញលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏មានចំនួនតិច តួចផងដែរ។
ជុំវិញពន្ធបដិការនេះដែរ, ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើក ឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ថា កម្ពុជាបាននិងកំពុងបន្តដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀត ជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត លើវិស័យអាទិភាពមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះបាននិងកំពុងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារយ៉ាងច្រើន។ តាមរយៈកិច្ចចរចានេះដែរ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចទទួលបានការបញ្ចុះពន្ធបដិការក្រោម ១៩% បន្ថែមទៀត ឬអាចដល់ ០% ព្រោះសហរដ្ឋអាមេរិកមិនសូវមាន រោងចក្រកាត់ដេរលើប្រភេទទំនិញមួយចំនួននេះ ដែលកម្ពុជាបានកំពុងនាំចេញនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន