ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បញ្ជាកម្លាំងឱ្យចុះរុះរើរបាំងកាត់ព្រែកនៅស្រុកជលគីរី
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទនៃខណ្ឌជលផលកំពង់ឆ្នាំងភ្លាមៗ ដោយសហការជាមួយកម្លាំងសឹករងកំពង់ឆ្នាំង ប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាមឆ្កោក ចុះបង្ក្រាបរុះរើរបាំងបិតកាត់ព្រែកមួយកន្លែងនៅចំណុចព្រែកសេះ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ក្រោយទទួលព័ត៌មានពីប្រជានេសាទនៅថ្ងៃដដែលនោះ។
ក្រោយប្រតិបត្តការចុះបង្ក្រាប និងរុះរើរបាំងបិតកាត់ព្រែកនេះ នាយសង្កាត់រដ្ឋបាលជលផលជលគិរី និងកងកម្លាំងសឹករងខេត្តកំពង់ឆ្ខាំង បានអប់រំធ្វើកិច្ចសន្យាអ្នកដាក់របាំងអោយបញ្ឈប់ការនេសាទខុសច្បាប់បែបនេះ គឺហាមដាច់ខាតការធ្វើនេសាទរបាំងបិតកាត់ព្រែក នៅចំណុចព្រែកសេះ ភូមិពាមឆ្កោក និងចំូចព្រែកផ្សេងៗទៀតដែលធ្លាប់ធ្វើពីមុនមក។ ក្នុងនោះវត្ថុតាងបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ មានរបាំងសាច់អួនរាំងបិតផ្ជិតព្រែកជាច្រើនម៉ែត្រ, លបលូសាច់អួនចំនួន២មាត់, បង្គោលចំនួន៤០ដើម, ចាក់លែងត្រីមួយចំនួនចូលទន្លេវិញ។
សូមបញ្ជាក់ជូនថា៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានព្រមានដាក់ទោសទណ្ឌដល់ជនទាំងឡាយណាដែលព្យាយាមដាក់របាំងបិទភ្ជិតកាត់ព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ផងដែរ៕ កាំង ហុងវាស្នា


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន