ព័ត៌មាន
កម្ពុជា-កូរ៉េ នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នៅថ្ងៃទី១៨ធ្នូ
អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ ក្រោមប្រធានបទ “កសិកម្មវិលជុំរបស់កូរ៉េ និងការប្រែប្រួលសម្រាប់កម្ពុជា ដំណើរទៅរកអនាគតកសិកម្មចីរភាពកាលបរិច្ឆេទ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទោះបីជាពេលថ្មីៗនេះមានបញ្ហាមួយចំនួននៅកូរ៉េ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការធ្វើដំណើរមកកម្ពុជា ក៏ប៉ុន្តែ ជឿជាក់ថា នេះគឺជាពេលវេលាដែលត្រូវពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ដូច្នេះកម្ពុជា-កូរ៉េ នឹងបន្តរៀបចំ សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ រួមគ្នាតាមកាលវិភាគដដែល បន្ទាប់ពីការរៀបចំជោគជ័យរបស់សន្និសីទលើកទី១ កាលពីខែសីហាកន្លងមក ។
សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញជនជាតិកូរ៉េ ដែលជាតំណាងឧស្សាហកម្មជី ខណៈភាគីកម្ពុជា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ និងសហគមន៍កសិករ ។
សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នឹងមានបទបង្ហាញពី គំរូកសិកម្មវិលជុំរបស់កូរ៉េ និងទិសដៅអនាគត ពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ និងកែច្នៃជីកំព្យូទ័រប្រភពពីសត្វចិញ្ចឹម, វិបត្តិ និងលក្ខខណ្ឌកសិកម្មជនបទកម្ពុជា ពីអ្នកជំនាញជនជាតិកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន