ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ទទួលជួបការសម្តែងការគួរសមប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (កម្ពុជា)
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបការសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) ដើម្បីទទួលបានអនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងការលើកទឹកចិត្ត មុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេលខាងមុខ។
ជំនួបនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំ និងប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ សរុបចំនួន ២៧រូប។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងការអបអរសាទរដល់យុវជនទាំងអស់ ដែលបានជាប់ជាយុវជនតំណាងកម្ពុជាក្នុងដំណើរការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន នៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ក្នុងនាមភាពជាអ្នកតំណាងកម្ពុជា ដោយផ្អែកលើការតាំងចិត្ត សមត្ថភាពពិតប្រាកដ និងភាពច្បាស់លាស់ជាអ្នកតំណាងប្រទេស។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យប្អូនៗយុវជនទាំងអស់ ចាប់យកឱកាសនេះដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។
សូមជូនពរ ប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា)ទាំងអស់ ទាំងថ្នាក់ដឹកនាំ ទាំងប្រតិភូយុវជនទទួលបានបានជោគជ័យក្នុងដំណើរនៃការចូលរួមកម្មវិធីនាថ្ងៃខាងមុខប្រកបដោយរលូន៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន