ព័ត៌មាន
រាជរដ្ឋាភិបាលនិងគ្រឹះស្ថានអប់រំឯកជន រួមគ្នាពង្រឹងគណនេយ្យករនិងសវនកម្ម ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មជំនាញ
ភ្នំពេញ៖ ឆ្លើយតបនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាការទទួលស្គាល់ និងជម្រុញរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍប្រទេសជាតិ និងការជំរុញកម្លាំងពលកម្មជំនាញ និងកំណើនសេដ្ឋកិច្ច អ្នកជំនាញនៃនាយកដ្ឋាននិយតករគណនេយ្យនិងសវនកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ រួមជាមួយគ្រឹះស្ថានឯកជន បានពង្រឹងបន្ថែមការអប់រំគណនេយ្យករជំនាញនិងសវនកម្មឱ្យកាន់តែរីកចម្រើនប្រកបដោយគុណភាព។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សា រវាងនិយ័តករគណនេយ្យនិងសវនកម្ម (ACSR) និងសាកលវិទ្យាល័យ ពាណិជ្ជាសាស្ត្រ អេស៊ីលីដា កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយតករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាគ្រឹះស្ថានសិក្សាដំបូងគេ ដែលបានផ្តល់ការអប់រំ កម្មវិធីសិក្សាគណនេយ្យករជំនាញនិងសវនកម្មដល់យុវជនកម្ពុជារាប់ម៉ឺននាក់ទូទាំងប្រទេស។
សាកលវិទ្យាល័យពាណិជ្ជសាស្រ្តមួយនេះ បានយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលផ្តល់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងទូលំទូលាយ ស្វែងរកគុណវុឌ្ឍិទាក់ទងនឹងអាជីវកម្ម បំពាក់បំប៉នដល់ថ្នាក់គ្រប់គ្រងអាជីវកម្មនាពេលអនាគត និងរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសម្តែងមោទនភាពចំពោះវឌ្ឍនភាពដែលសាកលវិទ្យាល័យទទួលបាននាពេលនេះ តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សហគ្រិនភាពលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម ខណៈដែលសព្វថ្ងៃនេះ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព មានសិក្ខាកាមរាប់ពាន់នាក់បានមកសិក្សាវគ្គហ្វឹកហ្វឺនខ្លីៗ ក្នុងមួយឆ្នាំដោយសិក្សាពីជំនាញផ្សេងៗ រួមមានជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។
សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល ឯកឧត្តម ងី តាយី និងគណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ជឿជាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សាថា ជាស្ថាប័នទីមួយនិងដំបូងបង្អស់លើការបណ្តុះបណ្តាលកម្មវិធីគណនេយ្យករជំនាញកម្ពុជា Cambodian CPA ៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ