ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) ចំនួន ២៤២នាក់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក.ប.ទ. ប្រធាន ប.ប.ឌ. ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ត សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា នៃ ប.ប.ឌ. តំណាងអង្គទូត ដៃគូរអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងអាណាព្យាបាលប្រមាណជាង ៩០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងអាជីពការងារ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីមោទកភាពនៃស្នាដៃកូនខ្មែរ ដែលជាមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. ក្នុងការអភិវឌ្ឍថ្នាល verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗនិស្សិតជ័យលាភីទាំងអស់ និងផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតជ័យលាភីត្រូវខិតខំអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ បំពេញការងារដោយឧស្សាហ៍ព្យាយាម មានការទទួលខុសត្រូវខ្ពស់លើការងារ និងត្រូវប្រកាន់ខ្ជាប់ស្មារតីជាខ្មែរទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន