ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ បុគ្គល អ៊ុ សំអាន មិនមែនជាអ្នកជំនាញព្រំដែនទេ តែជាអ្នកជំនាញខាងនិយាយភូតកុហក ញុះញង់ និងធ្លាប់ជាប់ពន្ធនាគាររឿងព្រំដែន
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមុខបញ្ជាក់ចំៗថា បុគ្គលឈ្មោះ អ៊ុ សំអាន មិនមែនជាអ្នកជំនាញព្រំដែនអីទេ ប៉ុន្ដែបុគ្គលនេះគឺជាអ្នកជំនាញខាងនិយាយភូតកុហក និងញុះញង់រឿងព្រំដែន។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មួយរយៈចុងក្រោយនេះមានបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានសួរពីបុគ្គលឈ្មោះ អ៊ុ សំអាន ក្រោយបានឃើញបុគ្គលរូបនេះតែងតែបង្គោះរឿងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូដ្ឋានច្បាស់លាស់ភាគច្រើនយកប្រភពពីប្រទេសថៃ ហើយមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ខណៈបុគ្គលនេះគ្មានចំណេះដឹងបន្ដិចសោះលើកិច្ចការងារព្រំដែននេះ។
ឯកឧត្តមបានបញ្ជាក់ថារឿងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជា បានចេញពន្យល់បកស្រាយស្របតាមបច្ចេកទេស និងច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់រួចហើយ។ ប៉ុន្ដែបុគ្គលឈ្មោះ អ៊ុ សំអាន មិនចោលចរឹតជ្រុលនិយម បានបន្តធ្វើសកម្មភាពនិយាយញុះញង់ និងបង្កើតព័ត៌មានមិនពិតជាបន្តបន្ទាប់លើកិច្ចការងារព្រំដែននេះ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេដែលកំពុងរត់ភៀសខ្លួននៅក្រៅស្រុក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឲ្យយោបល់ទៅក្រុមបុគ្គល អ៊ុ សំអាន នេះថាបើ អស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់ស្វែងយល់អំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោល និងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅពន្យល់បន្តដល់លោកនិងក្រុមលោក។ សម្ដេចធិតី ជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន