ព័ត៌មាន
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង
ភ្នំពេញ៖ ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំប្លង់គោល បង្កើតនូវសួនកម្សាន្តបន្ថែមក្នុងទីក្រុង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ដែលអាចហាត់ប្រាណសមរម្យ និងធំទូលាយ ហើយក៏អាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត និងជំងឺផ្សេងៗ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការរៀបចំក្រុង ជាចំណុចដ៏សំខាន់មួយ ដែលបញ្ហានេះក្រសួងក៏បង្កើតឲ្យមាននាយកដ្ឋានរៀបចំក្រុង ដោយផ្ដោតទៅលើការងារ មួយចំនួន ក្នុងនោះបញ្ហាសំណង់មិនរៀបរយ ដែលក្រសួងកំពុងធ្វើ បញ្ហាកក់ស្ទះចរាចរណ៍ និងបញ្ហាមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះការងាររៀបចំក្រុងនេះ ក៏ត្រូវគិតទៅលើការបង្កើតសួនកម្សាន្តបន្ថែម ដែលបញ្ហានេះសម្ដេចធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដែលក្នុងនោះសួនកម្សាន្ត បានជួយឲ្យពលរដ្ឋកាត់បន្ថយនូវបញ្ហាស្ត្រេស និងជំងឺទឹកនោមផ្អែមជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំក្រុងនេះ ជាពិសេសការរៀបចំបញ្ហាសំណង់មិនរៀបរយ ក៏ជួយកាត់បន្ថយបញ្ហាអសន្តិសុខមួយចំនួន ដូចជាបញ្ហាគ្រឿងញៀនជាដើម ដោយអាជ្ញាធរអាចជួយពួកគេ ឲ្យរួចផុតពីគ្រឿងញៀន ហើយឈានទៅរកការរស់នៅមានសុភមង្គល និងមានការងារធ្វើសមរម្យ ។ មួយវិញទៀតការរៀបចំក្រុងនេះ ក៏មិនអាចកាត់ផ្ដាច់ពីការរៀបចំឲ្យមានប្រព័ន្ធទឹក ភ្លើង និងផ្លូវគមនាគមន៍ឲ្យមានទៅដល់គ្រប់ច្រកល្ហក ។
គួរបញ្ជាក់ថា នាពេលកន្លងទៅ ក្រសួងរៀបចំដែនដីក៏បានដាក់ផែនការ ក្នុងការរៀបចំផ្លូវធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ ក្នុងការរំដោះចិញ្ចឹមផ្លូវ ឲ្យមានផ្លូវសម្រាប់អ្នកថ្មើរជើង ការដាំដើមឈើ ការរៀបចំសួនកម្សាន្ត កាយប្រព័ន្ធបង្ហូរទឹកស្អុយ និងបញ្ហាទុកដាក់សំរាមឲ្យបានត្រឹមត្រូវជាដើម ។
បញ្ហាទាំងអស់នេះ អាជ្ញាធរតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញកំពុងខិតខំធ្វើ ហើយជាការលេចធ្លោរនោះ គឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការងារទាំងអស់នេះ ដើម្បីជួយលើកកម្ពស់សោភ័ណភាពមូលដ្ឋាន លើកកម្ពស់បរិស្ថាន និងបញ្ចៀសការកក់ស្ទះចរាចរណ៍ជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន