ព័ត៌មាន
ក្រោយជួបកីឡាករល្បីៗពិភពលោក ជំរុញឲ្យថ្នាលវាយកូនគោលកម្ពុជា មានក្ដីស្រម៉ៃកាន់តែធំ ដើម្បីលើកមុខមាត់ជាតិ
កីឡាករថ្នាលវាយកូនគោលកម្ពុជា យ៉ែម ខៀវវីរៈបុត្រ បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយបានជួប និងឃើញផ្ទាល់នូវការប្រកួតរបស់កីឡាករអាជីពអន្ដរជាតិ ដែលជាក្ដីស្រម៉ៃរបស់ខ្លួន ហើយបានជំរុញឲ្យរូបគេមានគោលដៅកាន់តែធំ ក្នុងការខិតខំហ្វឹកហាត់ ដើម្បីឈានទៅលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាមួយនេះ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាករថ្នាលជាច្រើន ក្រោមការសម្របសម្រួល និងដឹកនាំពីលោក សុខ សុធីរ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានចូលរួមទស្សនាការប្រកួតផ្ទាល់ កំឡុងព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត កាលពីថ្មីៗ ដែលបានផ្ដល់នូវចំណេះដឹងថ្មីៗជាច្រើនដល់ពួកគេ។
ក្នុងនាមថ្នាលបន្ដវេន យុវជន យ៉ែម ខៀវវីរៈបុត្រ និងមិត្តរួមក្រុម បានចាត់ទុកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែជួយលើកមុខមាត់ប្រទេសជាតិ តែក៏ជាការលើកកម្ពស់វិស័យកីឡាវាយកូនគោលកម្ពុជា ជាក់ស្ដែងក្រោយបានជួបនិមិត្ដរូប ដែលជាកីឡាករល្បីៗលើពិភពលោក បានធ្វើឲ្យពួកគេមានក្ដីស្រម៉ៃកាន់តែខំ ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ដើម្បីលើកកម្ពស់មាត់ប្រទេសជាតិនាថ្ងៃអនាគត។
គួរដឹងថា ជើងឯកវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship លើកដំបូងនៅកម្ពុជា ដែលនាំមកដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ពិតជាបានបន្សល់នូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងទេសចរណ៍ វប្បធម៌ និងវិស័យកីឡា ជាក់ស្ដែងក្រៅពីការប្រកួតលើទីលានស្ដង់ដារអន្ដរជាតិ ក៏ឡាករមួយចំនួន ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ដល់កីឡាករថ្នាលវាយកូនគោលកម្ពុជា សម្រាប់ជាទុនជំរុញទឹកចិត្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនីឆ្នើមនាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន