ព័ត៌មាន
គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥
គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានណែនាំជូនដល់ប្រតិភូកីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួត។
លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទីនៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន