ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមក្នុងមីទ្ទិញខួបទី៤៧ ទិវាកំណើតរណសិរ្ស នៅស្រុកសន្ទុក
ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ សរុបប្រមាណ ៤០០ នាក់ ចូលក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ ២ធ្នូ២០២៥)។
ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ តំណាងលោកជំទាវបណ្ឌិត ជាសិរី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥) ដោយក្នុងមិទ្ទិញនោះ ឯកឧត្តមបានអាននូវសុន្ទរកថា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៧ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំង ក្នុងនិងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យ ជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា អង្គការរណសិរ្សបានសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋអំណាច ក្នុងការប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ផង និងស្តារខឿនសេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលបានបំផ្លាញខ្ទេចខ្ទីផង។ ឈរលើមូលដ្ឋាននៃកម្លាំងមហា សាមគ្គីជាតិនេះ យើងបានការពារដោយជោគជ័យ នូវការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាល ដ៏លំបាកលំបិន មកកាន់ដំណាក់កាលរីកចម្រើន ជាជំហានៗរហូតមកដល់បច្ចុប្បន្ន។
នៅក្នុងមិទ្ទិញនេះ, ឯកឧត្តមបានអំពាវនាវដល់មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ទាំងអស់ ត្រូវចងចាំនូវគុណបំណាច់ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, អតីតសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម, សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត ព្រោះថា រណសិរ្សនេះហើយដែលនាំមក នូវមហាជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង និងសូមចាត់ទុកស្ថាបនិកអង្គការរណសិរ្សនេះ ជាអ្នកមានគុណជាវីរៈជនអ្នក ស្នេហាជាតិយ៉ាងពិត ប្រាកដព្រោះថា មានតែស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរពីក្នុងស្ថានភាព ដ៏លំបាកលំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុត ពីគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិ ឆ្ពោះមករកភាពសម្បូររុងរឿង៕
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានចែកអំណោយរបស់លោកជំទាវបណ្ឌិត ជាសិរី ជូនដល់និវត្តន៍ជន ចំនួន២០ រូប រស់នៅក្នុងស្រុកសន្ទុកដែលម្នាក់ៗទទួលបានឃីតមួនិងថវិកា ៥ ម៉ឺនរៀល៕






-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត