ព័ត៌មាន
អាជីវករផ្សារពង្រ អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចដែលជួយរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ និងក្រៅផ្សារបានល្អ និងមានសោភ័ណភាព
កំពង់ឆ្នាំង៖ អាជីវករផ្សារពង្រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអរគុណដល់អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចទាំងអស់ដែលបានចុះមករៀបចំសណ្តាប់ធ្នាប់ខាងក្នុង និងខាងផ្សារក្រៅផ្សារពង្រនាំអោយមានផ្លូវចេញចូលស្រួល និងធំទូលាយជាងពេលមុន។
អាជីវករផ្សារពង្របានអោយដឹងថា៖ កាលពីមិនទាន់រៀបចំសណ្តាប់ធ្នាប់ ទីធ្លាផ្ញើកង់ម៉ូតូមុខផ្សារមិនមានកន្លែងចតម៉ូតូឡានឡើយ ចំណែកផ្លូវខាងក្នុងផ្សារស្ទះពេលខ្លះមិនអាចចេញចូលបាន។ ចំពោះផ្លូវខាងក្រៅផ្សារវិញ គឺមានអាជីវករមួយចំនួនបានយកផ្លូវដាក់តាំងលក់ឥវ៉ាន់នាំអោយផ្លូវរួមតូចពិបាកម៉ូតូឡានបើកបរទៅមក។ក្រោយពីអាជ្ញាធរស្រុករលាប្អៀរ បានរៀបចំរួចឃើញថា ទាំងចំណតផ្ញើកង់ម៉ូតូឡានធំទូលាយល្អ ហើយផ្លូវខាងក្នុង និងខាងក្រៅផ្សារពង្រមិនស្ទះដូចពេលមុន នាំអោយមានភ្ញៀវចេញចូលផ្សារពង្របានច្រើនជាងមុន និងលក់ដាច់ មានសោភ័ណភាពស្អាតផងដែរ។ ពួកគាត់បានសំណូមពរដល់អាជីវករទាំងក្នុងផ្សារ មុខផ្សារ និងអាជីវករលក់ដូរតាមផ្លូវ១៤៤ទាំងអស់ រក្សាអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពអោយល្អស្អាត ដើម្បីអោយភ្ញៀវគាត់ចង់ចូលទិញឥវ៉ាន់ទាំងខាងក្នុង មុខផ្សារ ក៏ដូចខាងក្រៅផ្សារ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានថ្លែងថា៖ ផ្សារពង្រ គឺជាផ្សារមួយនៅតាមផ្លូវជាតិលេខ៥ កែងនឹងផ្លូវ១៤៤ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ផ្សារនេះមានអតិថិជនច្រើនមកពីខាងទន្លេ និងមួយចំនួនទៀតមកពីស្រុករលាប្អៀរ និងស្រុកទឹកផុសបានមកទិញឥវ៉ាន់របស់របរប្រើប្រាស់។ កន្លងមកសណ្តាប់ធ្នាប់នៅផ្សារពង្រ ត្រូវបានធ្លាក់ចុះ ដោយសារបងប្អូនអាជីវករមួយចំនួនបានលក់លើផ្លូវលេខ១៤៤ ធ្វើអោយស្ទះចរាចរទៅមក និងបាត់បង់សោភ័ណភាព ។ ដោយឡែកមុខផ្សារ និងខាងក្នុងផ្សារ បានកកស្ទះដើរមិនរួច។ នៅថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរស្រុករលាប្អៀរបានចុះរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពឡើងវិញ ហើយបានស្នើសុំអោយបងប្អូនអាជីវករទាំងអស់ជួយចូលរួមសំអាតអនាម័យបរិស្ថាន ត្រូវវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងមិនត្រូវនាំគ្នាយកផ្លូវធ្វើជាកន្លែងលក់ដូរនោះឡើយ ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន