ព័ត៌មាន
ឃុំ/សង្កាត់ចំនួន៩ក្នុងខេត្តស្វាយរៀងនៅឆ្នាំ២០២៨នឹងទទួលបានទឹកស្អាតប្រើប្រាស់
ស្វាយរៀង ៖ ប្រធានផ្គត់ផ្គង់ទឹកស្អាតស្រុកចន្ទ្រា ខេត្តស្វាយរៀង កញ្ញា សាន់ រក្សា នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv ឲ្យដឹងថានៅឆ្នាំ២០២៨ ខាងមុខក្រុមការងាររបស់កញ្ញា និងខិតខំតបណ្ដាញទឹកស្អាត ឲ្យបានរួចរាល់ សម្រាប់ផ្ដល់ជូនពលរដ្ឋ ប្រើប្រាស់ទាំង៥៣ភូមិ នៅក្នុងឃុំចំនួន៥របស់ស្រុកចន្ទ្រា និងសង្កាត់ចំនួន៤របស់ក្រុងបាវិត បន្ទាប់ពីក្រុមការងារផ្គត់ផ្គង់ទឹកស្រុកទទួលបានសិទ្ធពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍។
កញ្ញា បានបញ្ជាក់បន្ថែមថាការដែលក្រុមការងារផ្គត់ផ្គង់ទឹកប្រកាសតបណ្ដាញ ចែកចាយទឹកបែបនេះដោយកន្លងមកក្រុមការងាររបស់កញ្ញា បានធ្វើការតបណ្ដាញបំពង់ទុនយោមេ ចែកចាយទឹក នៅតាមផ្លូវធំៗ រួចរាល់ហើយ ហើយរាល់ថ្ងៃនេះក្រុមការងារ បានបន្តចុះទៅតបណ្តាញទឹកតាមខ្នងផ្ទះ តាមគម្រោងក្នុងមួយវគ្គពី ៦ខែ ទៅ៩ខែ ចំនួន៣ឃុំ/សង្កាត់ ។
ទាក់ទងទៅនិងការងារតបណ្តាញទឹកស្អាត លោកសូវ សុខ ចេតនា បានបញ្ជាក់បន្ថែមថា ចំពោះពលរដ្ឋដែលមានបណ្ណ័ក្រីក្រ ក្រុមការងារផ្គត់ផ្គង់ទឹក ត បណ្ដាញជូនដល់ខ្នងផ្ទះដោយមិនគិតកម្រៃ ត បណ្តាញ ពោលគឺក្រុមការងារផ្គត់ផ្គង់ ឲ្យតែក្រុមគាត់បង់តែថ្លៃសេវាប្រើប្រាស់ទឹក តែប៉ុណ្ណុះ ដោយឡែកសាលារៀនរបស់រដ្ឋការងារតបណ្តាញគឺ ក្រុមការងារ ត ជូនដោយឥតគិតថ្លៃ តែយកសេវាប្រើប្រាស់ទឹកពាក់កណ្តាល ឯស្ថាប័នរបស់រដ្ឋ ដែលមានទីតាំងនៅក្នុងស្រុក ហើយមានចេតនាចង់ប្រើប្រាស់ទឹកស្អាត ក្រុមការងារផ្គត់ផ្គង់ទឹក និង តបណ្ដាញភ្ជាប់ទឹកជូនដោយមិនគិតសេវា បន្ថែមនិងការប្រើប្រាស់ទឹកប្រចាំខែផងដែរ។
ពាក់ព័ន្ធជននិងការប្រើប្រាស់ទឹកស្អាតតំណាងពលរដ្ឋនៅក្នុងតំបន់ បានមានចំណាប់អារម្មណ៍ដោយសំដែងនូវការសប្បាយរីករាយចំពោះ រាជរដ្ឋាភិបាលក៏ដូចក្រសួង ដែលបានខិតខំគៀងគរប្រមូល ក្រុមអ្នកវិនិយោគមកបង្កើតទីតាំងបូមចម្រោះទឹកសម្រាប់ធ្វើការងារផ្គត់ផ្គង់ទឹកឲ្យពលរដ្ឋប្រើប្រាស់ ប្រកបដោយអនាម័យ ។
តាមរបាយការណ៍របស់មន្ទីរឧស្យាហកម្ម វិទ្យាសាស្ត្រ នវានុវត្តខេត្តស្វាយរៀង ដែល btv ទទួលបានតាមផ្សារ telegram គិតដល់ឆ្នាំ២០២៥ នេះទូទាំងខេត្តមមានស្ថានីបូមទឹករបស់រដ្ឋ និងឯកជនសរុបចំនួន ១០ ទីតាំងដែលមានវិសាលភាពផលិតទឹកក្នុងមួយថ្ងៃចំនួន៥ម៉ឺន ៨ពាន់ ២៤៨ម៉ែត្រគីប ដោយធ្វើការផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់ជិត ២ម៉ឺន គ្រួសារ។ ដោយ ៖ ភា សារិត










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន