ព័ត៌មាន
កម្ពុជាអំពាវនាវឱ្យ UNRC និងក្រុមការងារ UN ប្រចាំប្រទេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើ ៣ ចំណុច ក្នុងកិច្ចសន្ទនាអន្តរកម្មរវាងរដ្ឋសមាជិក
នៅថ្ងៃទី២ ខែធ្នូ ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង ជាតំណាង អចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចសន្ទនា អន្តរកម្មរវាងរដ្ឋសមាជិកអ.ស.ប. និងអ្នកសម្របសម្រួលអ.ស.ប.ប្រចាំប្រទេស (UN Resident Coordinator – UNRC) ដើម្បីពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងប្រព័ន្ធអភិវឌ្ឍន៍អ.ស.ប. ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងឱកាសខាងលើ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប. ហើយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អ.ស.ប. ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន សម្រាប់គម្រោងចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យ UNRC និងក្រុមការងារអ.ស.ប. ប្រចាំប្រទេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើចំណុចចំនួន ៣ គឺ៖ (១) ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការកសាងសមត្ថភាពដល់ប្រទេសដែលកំពុងចាកចេញពីឋានៈ LDCs (២) ការជំរុញអភិក្រមប្រកបដោយសមាហរណកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពធន់អាកាសធាតុ និងអភិបាលកិច្ចឌីជីថល ព្រមទាំង (៣) ការពង្រឹងភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធអ.ស.ប. ដើម្បីធានាដល់ការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព។




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន