ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម វាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពង្រីកវិនិយោគវិស័យកសិកម្មកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក Jack Myint និងតំណាងក្រុមហ៊ុនធំៗជាសមាជិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។
ក្នុងជំនួបពិភាក្សា កាលពីនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចំពោះចំណាប់អារម្មណ៍បោះទុន និងពង្រីកការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយលើកស្ទួយបច្ចេកទេសកសិកម្ម កាត់បន្ថយចំណាយថ្លៃដើម និងជួយបង្កើនគុណភាពនិងបរិមាណផលិតកម្ម ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រកួតប្រជែង ហើយអាចឆ្លើយតបនឹងតម្រូវការនិងស្តង់ដារខ្ពស់របស់ទីផ្សារធំៗដូចជាអាមេរិក។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសុទិដ្ឋិនិយម និងគូសបញ្ជាក់ថាកម្ពុជា ត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្តែងចេញជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជំរុញវិស័យធុរកិច្ច និងផ្តល់ផលចំណេញទៅវិញទៅមកនៃប្រទេសទាំងពីរ៕
អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន