ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» នឹងបណ្តុះធុរកិច្ចថ្មីលើអាជីវកម្មឆ្លើយតបតម្រូវការទីផ្សារនៅឆ្នាំក្រោយ
នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងបន្តការប្រកួតប្រែងកម្មវិធីបណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ដោយផ្តោតលើតម្រូវការអាជីវកម្មដែលឆ្លើយតបទៅនិងទីផ្សារ ក្នុងគោលដៅជំរុញបង្កើតផលិតផលលើទីផ្សារឱ្យបានច្រើន ដើម្បីរួម ចំណែកក្នុងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការ បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ឆ្នាំ២០២៦ នេះថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មី ជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែម ទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។
ឯកឧត្តមបណ្ឌិត បន្តថា ចំណែកនៅក្នុងរដូវកាលទី៦ ឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលនឹងរៀបចំបណ្តុះធុរកិច្ចថ្មីនៅលើ អាជីវកម្មប្រហាក់ប្រហែលរដូវកាលទី៥ គឺការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម ដើម្បីឆ្លើយតបទៅនិង តម្រូវការទីផ្សារបច្ចុប្បន្នមានដូចជា៖ សន្តិសុខឌីជីថល, បច្ចេកវិទ្យាអគ្គិសនី ដោយដើរតាម បរិបថរបស់កម្ពុជា, ផ្លេតហ្វមថ្នាលឌីជីថល សម្រាប់បម្រើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលការអនុវត្តនេះបានធ្វើឡើង, ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលបានបន្ថែមនូវផ្នែកបច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិត តាំង ងួនលី លើកឡើងថា ជុំវិញការបណ្តុះធុរកិច្ចថ្មី ឬហៅថា Starup បើយោងតាមរបាយការណ៍ ទាក់ទងការបណ្តុះ ធុរកិច្ចថ្មីនៅលើពិភពលោក គឺមានអត្រាប្រមាណជាង ៩០ ភាគរយ ទទួលនូវការបរាជ័យ។ ប៉ុន្តែសម្រាប់ការងារដែលមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” វិញ គិតមកដល់ពេលនេះក្រុមដែលជាប់ជ័យលាភីមានចំនួន ៣៦ ក្រុម ឃើញថា មានប្រមាណ ៥៥ ភាគរយ បាននិងកំពុងបន្តធ្វើអាជីវកម្ម និង ៤៥ ភាគរយផ្សេងទៀតបានក្ស័យធុន ប៉ុន្តែទោះបីយ៉ាងណា ក៏ពួកគាត់បាននិងកំពុងចាប់យកនូវ អាជីវកម្មផ្សេងៗ។ ចំពោះតាមការវាយតម្លៃជារួម, ធុរកិច្ចដែលបង្កើតក្រុមហ៊ុនថ្មីមានហានីភ័យក៏ដោយ ក៏មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅមានអត្រាជោគជ័យខ្ពស់នៅលើទីផ្សារកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន