ព័ត៌មាន
មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសនៅតាមភូមិនានាបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពនៅតាមខណ្ឌសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានចុះបាញ់ថ្នាំមូស នៅតាមសង្កាត់តាមភូមិនានា និងតាមសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានីដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ធ្នូនេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌទាំង១៤និងនៅតាមសាលារៀន។ លោកប្រធានបន្តថាសកម្មភាពនេះបានធ្វើឡើងជាប់ជាប្រចាំតាំងពីដើមខែមករាឆ្នាំ២០២៥មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូឆ្នាំ២០២៥នេះ ។
ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងបានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈនៅក្នុងមូលដ្ឋាន ខណ្ឌនានាក្នុងរាជធានីភ្នំពេញ៕ វ៉ាន់ដា






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន