ព័ត៌មាន
មនុស្សវ័យចាស់ និងជនមានពិការភាព ធ្វើបច្ចុប្បន្នភាព ដើម្បីអាចបន្តបើកសាច់ប្រាក់ប្រចាំខែនៅឆ្នាំក្រោយ
មនុស្សវ័យចាស់អាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក៏ដូចជាជនមានពិការភាព ដែលរស់នៅក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ បានបន្តទៅធ្វើបច្ចុប្បន្នភាព នៅតាមឃុំ-សង្កាត់ដែលជិតកន្លែងខ្លួនស្នាក់នៅ។ ការធ្វើបច្ចុប្បន្នភាពនេះ ជាភាពចាំបាច់ ដើម្បីអាចបន្តបើកសាច់ប្រាក់ជាប្រចាំខែនៅឆ្នាំ ២០២៦ ខាងមុខ។
ឈានចូលចុងឆ្នាំ ២០២៥នេះ មូលនិធិជាតិជំនួយសង្គម បានតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពជនមានពិការភាព ក៏ដូចជាមនុស្សវ័យចាស់ ចាប់ពីអាយុ ៦០ឡើងទៅ រស់នៅក្នុងគ្រួសារមានបណ្ណក្រីក្រ ត្រូវទៅធ្វើបច្ចុប្បន្នភាពនៅតាមឃុំ-សង្កាត់ណាក៏បានដែលជិតកន្លែងរស់នៅ។ ការធ្វើបច្ចុប្បន្ននេះ គឺកំណត់រយៈពេលពេញមួយខែ នៃខែធ្នូ ដែលតម្រូវឱ្យក្រុមគោលដៅទាំងពីរ ត្រូវទៅឃុំ-សង្កាត់ដោយផ្ទាល់ ដើម្បីធ្វើបច្ចុប្បន្នភាព និងត្រូវថតរូបជាថ្មី។ ករណី ជនមានពិការភាព និងមនុស្សចាស់ជរាពេក ពុំអាចធ្វើដំណើរបាន នោះក្រុមការងារឃុំ-សង្កាត់នឹងចុះទៅធ្វើបច្ចុប្បន្នភាពជូនដល់ខ្នងផ្ទះ។ គោលដៅសំខាន់ នៃការធ្វើបច្ចុប្បន្នភាពនេះ គឺដើម្បីអាចឱ្យក្រុ
មគោលដៅ បន្តបើកសាច់ប្រាក់ប្រចាំខែ នៅឆ្នាំ ២០២៦ ខាងមុខ។
ជាក់ស្ដែងនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥នេះ មនុស្សវ័យចាស់ជាច្រើន បានទៅធ្វើបច្ចុប្បន្នភាពនៅសាលាសង្កាត់ គោកឃ្លាង។ ភ្ជាប់ជាមួយស្នាមញញឹម ពួកគាត់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូជាខ្លាំង ដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសពលរដ្ឋមានជីវភាពខ្វះខាត ទោះស្ថិតកាលៈទេសៈណាក៏ដោយ។ លើសពីការទទួលបានថវិកាជាប្រចាំខែ គឺពួកគាត់ទទួលបានការថែទាំ ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ការទទួលបានថវិកាជាប្រចាំខែ និងការថែទាំសុខភាពនេះ ពិតជាមានគុណតម្លៃជាខ្លាំង សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ការគាំទ្រធ្វើឡើងក្រោមរូបភាពផ្សេងៗ រាប់បញ្ចូលទាំងការផ្ដល់ថវិកាជាប្រចាំខែ ការផ្ដល់សេវាថែទាំងសុខភាពដោយមិនគិតថ្លៃ ក៏ដូចជាការផ្ដល់ឱកាសសិក្សាជំនាញបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាដើម។
ផ្តោតលើការគាំទ្រជាថវិកាប្រចាំខែ សម្រាប់គ្រួសារមានបណ្ណក្រីក្រនេះ ទទួលបានការឧបត្ថម្ភថវិកាគោលពីរដ្ឋចំនួន ៣៤ ០០០រៀល ក្នុងមួយខែ។ បន្ថែមពីនេះ សម្រាប់គ្រួសារមានមនុស្សចាស់វ័យចាប់ពី ៦០ឆ្នាំឡើងទៅ ទទួលបានបន្ថែមចំនួន ២៨ ០០០រៀល ជនមានពិការភាពទទួលបាន ២៨ ០០០រៀល សិស្សចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ៩ទទួលបាន ២០ ០០០រៀល សិស្សចាប់ពីថ្នាក់ទី ១០ដល់ទី ១២ ទទួលបាន ៣០ ០០០រៀល និងជនផ្ទុកមេរោគអេដស៍ ទទួលបានថវិកាបន្ថែម ២៨ ០០០រៀល ជារៀងរាល់ខែផងដែរ។ អត្ថបទ៖ គឹមហុក








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន