ព័ត៌មាន
អំណោយ សម្តេចធិបតី និង លោកជំទាវ នាំយកដល់ដៃគ្រួសារអតីតយុទ្ធជនមានជំងឺប្រចាំកាយ នៅកំពង់ឆ្នាំង
នៅព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ របស់អង្គភាព នាំយក ស័ង្កសី ចំនួន ១០០សន្លឹក ស៊ីម៉ង់ត៍ចំនួន ០៤ការ៉ុង អង្ករ គ្រឿងឧបភោគបរិភោគ អាវរងា មុង រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារ លោក ញ៉ុញ ធុក និង ប្រពន្ធឈ្មោះ ព្រំ សុវណ្ណ ជាគ្រួសារអតីតយុទ្ធជន មានជំងឺប្រចាំកាយទាំងពីរប្តីប្រពន្ធ មិនអាចធ្វើស្រែចំការ និង ដាំដំណាំ បង្កបង្កើនផលបាន និង មានទីលំនៅមិនសមរម្យ រស់នៅភូមិស្តុក ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញសំណេះសំណាលនាឱកាសនេះ ឯកឧត្តម មេបញ្ជាការ បាននាំប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ជូនដល់លោក ញ៉ុញ ធុក និង គ្រួសារ ។ ឯកឧត្តម បានបន្តថា សម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខរបស់ បងប្អូនជាអតីតយុទ្ធជន នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស និយាយជារួម ដោយឡែក ខេត្តកំពង់ឆ្នាំង តាមរយៈ ឯកឧត្តម ផ្ទាល់ សម្តេច តែងតែផ្តល់អំណោយមនុស្សធម៌ ដូចជា សម្ភារៈ សំណង់ គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ទុកសម្រាប់ចែកជូនដល់អតីតយុទ្ធជន និង គ្រួសារ ដែលជួបការលំបាកជីវភាព មានជំងឺប្រចាំកាយ ពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ឯកឧត្តម អ៊ុ សុភា បញ្ជាក់បន្ថែមថា សម្តេចធិបតី មិនបោះបង់បងប្អូនអតីតយុទ្ធជនចោលឡើយ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក ឬ មមាញឹកបែបណាក៏ដោយ ព្រោះបងប្អូនអតីតយុទ្ធជនទាំងអស់គ្នានោះហើយ ដែលជាកម្លាំងដ៏សំខាន់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ជាមួយ សម្តេចតេជោ ក្នុងកិច្ចការរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត និង បន្តចូលរួមអនុវត្ត នយោបាយ ឈ្នះឈ្នះ រហូតប្រទេសជាតិ បានបង្រួបបង្រួម និង អភិវឌ្ឍន៍ជាបន្តបន្ទាប់ មកដល់សព្វថ្ងៃនេះ។
លោក ញ៉ុញ ធុក និង ភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែង ជាពិសេស ពួកគាត់ដែលជាគ្រួសារអតីតយុទ្ធជន ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង មមាញឹកចំពោះកិច្ចការងារការពារបូរណភាពទឹកដី ពីចោរឈ្លានពានយ៉ាងណាក៏ដោយ និង សូមជូនពរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន