ព័ត៌មាន
សិស្ស-និស្សិត ជិត ២ពាន់នាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងការពារសារណាបញ្ចប់ការសិក្សា
ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអប្បមាទនៃការប្រឡងបញ្ចប់របស់សិស្ស-និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រួមជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពនានាក្នុងការការពារសារណា និងប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
សិស្ស-និស្សិតដែលត្រូវប្រឡងបញ្ចប់សរុបមានចំនួន ១.៨៦៧នាក់ (ស្រី ២៨៨នាក់) ក្នុងនោះរួមមាន៖
កម្រិតបរិញ្ញាបត្របច្ចេកទេស សរុប ១.០៦៧នាក់ (ស្រី ១៥៤នាក់)
កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុប ៦៩៤នាក់ (ស្រី ១២៥នាក់)
កម្រិតសញ្ញបត្របច្ចេកទេស និងវិជ្ជាជីវៈ សរុប ១០៦នាក់ (ស្រី ៩នាក់)។
ចំនួនសិស្ស-និស្សិត ដែលបានប្រឡងបញ្ចប់នាពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញអំពីការកសាងបន្ថែមនូវមូលធនមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញការងារនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថានពាក់ព័ន្ធ ក៏ដូចជាការចូលរួមបង្កើតនូវមុខរបរ និងការងារបន្ថែម៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន