ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តមានការធ្លាក់ចុះជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM2.5 និង PM10) អាចមានកម្រិតលើសស្តង់ដាកំណត់ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
តាមរយៈលិខិតរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ប្រភព និងសកម្មភាពសំខាន់ៗ ដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះរួមមាន៖ ភ្លើងឆេះព្រៃ ការដុត វាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកនៅទីចំហ ការឆេះនៅទីលានចាក់សំរាម និងការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម និងយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅតាមក្រុង ស្រុកនីមួយៗរដ្ឋបាលខេត្តស្នើមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដូចខាងក្រោម៖
ទី១ អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ
ទី២ ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកនៅទីចំហ និងការឆេះទីលានចាក់សំរាម
ទី៣ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារៈសំណង់
ទី៤ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ
ទី៥ ត្រៀមមធ្យោបាយ សម្ភារៈ បរិក្ខារ ដើម្បីទប់ស្កាត់ ឬពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់ កសិកម្ម រានព្រៃ គល់ជញ្ជាំង និងការដុតសំណល់ផ្សេងៗទៀត។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម អនុវត្តនូវវិធានការដូចខាងក្រោម៖
ទី១ បញ្ឈប់ជាបន្ទាន់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស
ទី២ បញ្ឈប់ជាបន្ទាន់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ
ទី៣ រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញ សារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដាបញ្ចេញ។
ក្នុងករណីសង្កេតឃើញមានម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មមិនអនុវត្តទៅតាម វិធានការខាងលើ រដ្ឋបាលខេត្តស្នើឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចាត់វិធានការជាបន្ទាន់អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយ មិនមានការលើកលែង៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន