ព័ត៌មាន
មន្រ្តីបរិស្ថាន និងសមត្ថកិច្ចខេត្តក្រចេះចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
ដោយមានការសហការនិងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារបានចុះពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្រ្ទានដី យកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង៥កន្លែង រួមមាន: ១-ចំណុចពន្លឺពេជ្រ ២-ចំណុចអូរទឹកក្រហម ៣-ចំណុចសសរប្រាំបីជ្រុង ៤-ចំណុចទួលតាសេក និង៥-ទីតាំងចំណុចវាលយន្តហោះ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសស្រ្តខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ដ្រូន និងតម្លើងផែនទី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវកន្លែងដែលមានការកាប់រានដីព្រៃ ក្នុងពេលចុះបំពេញការងារនេះផងដែរ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា ទីតាំងទាំង៥ខាងលើ មានការកាប់រុករានដីព្រៃ និងដាំកូនកៅស៊ូ ដោយកន្លែងខ្លះមានអាយុ ៣ឆ្នាំ កន្លែងខ្លះមានអាយុ១ឆ្នាំ ឬតិចជាង១ឆ្នាំ និងកន្លែងខ្លះទើបកាប់រានថ្មីក្នុរយៈពេល ប្រមាណ២សប្តាហ៍មុន។
ជាមួយគ្នានេះ ក្រុមការងារបានទទួលការចូលរួមគាំទ្របន្ថែម ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងបានអនុញ្ញាត្តឱ្យមន្ត្រីនគរបាលយុត្តិធម៌ដកហូត នូវវត្ថុចាប់យកមួយចំនួន ដូចជា ម៉ូតូ Honda Dream ចំនួន ២គ្រឿង កៅឡាក់ចំនួន១ បន្ទះសូឡាតូចនិងអំពូលភ្លើងហ្វា ចំនួន ១ឈុត និងថ្នាំកម្ចាត់ស្មៅចំនួន ១ធុង ចំណុះ ២០លីត្រ កមរក្សាទុក។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងករណីនេះ ដើម្បីបញ្ជូនទៅតុលាការ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន