ព័ត៌មាន
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន ថ្លែងឱ្យដឹងថា ខណៈកម្ពុជាមានបញ្ហាព្រំដែនដែលបង្កដោយប្រទេសជិតខាង ការដឹកជញ្ជូនតាមផ្លូវទឹក បាននិងកំពុងមានសកម្មភាពកើតឡើងយ៉ាងផុលផុស លើពាណិជ្ជកម្មនាំទំនិញចេញ-ចូល ខណៈការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបានឆ្ងាយ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-ចូល ក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្ម ដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិថា អនុវិស័យដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យសេវាកម្មរបស់កម្ពុជា អនុវិស័យ នេះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយអនុវិស័យទាំង៣នេះ បាននិងកំពុងចូលរួមចំណែកទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញនាំចេញ-ចូល។
លោក ជា ចាន់ដារ៉ា បន្តថា ទាក់ទងនិងការដឹកជញ្ជូនក្នុងវិស័យទាំង៣ខាងលើនេះ បច្ចុប្បន្នឃើញថាការដឹកជញ្ជូនតាមផ្លូវទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ គាំទ្រដល់ការធ្វើពាណិជ្ជកម្មនាំទំនិញចេញ-ចូល ព្រោះការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបាន ឆ្ងាយ ជាក់ស្តែងមកដល់ពេលនេះ ខណៈដែលកម្ពុជាមានបញ្ហាព្រំដែនដែលបង្ករឡើងដោយប្រទេសជិតខាង ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក មានសកម្មភាពកាន់តែមមាញឹក និងបានកំពុងគាំទ្រដល់ការដឹកជញ្ជូនក្នុងស្រុក ទៅដល់គោលដៅអ្នកប្រើប្រាស់ គឺមានសកម្ម ភាពយ៉ាងផុសផុសផងដែរ។
សូមបញ្ជាក់ថា ជុំវិញសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ នៅថ្ងៃទី៣ ធ្នូ កន្លងមកនេះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដើម្បីជាចំណេះដឹងដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បានស្វែងយល់បន្ថែម ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក។ នេះក៏ជាការពង្រឹង និងក៏ជាការត្រៀមខ្លួនសម្រាប់អ្នក ប្រកបរបរដឹកជញ្ជូនក្នុងស្រុកផងដែរ និងសម្រាប់ពេលខាងមុខ ខណៈដែលកម្ពុជាបាននិងកំពុងស្ថាបនាគម្រោងព្រែកជីកហ្វូណន តេជោ។ ក្នុងនោះបន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរ វានឹងចូលរួមចំណែកកាន់តែខ្លាំងនៅក្នុងសកម្មភាពដឹកជញ្ជូន និងការចូលរួម ក្នុងកំណើនសេដ្ឋកិច្ចបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន