ព័ត៌មាន
អត្តពលិកពិការទទួលបានការលើកទឹកចិត្ត មុនចេញប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសអារ៉ាប់រួម
គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ ៤ប្រភេទកីឡាទទួលបានការណែនាំ និងលើកទឹកចិត្តថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មុនចេញទៅចូលរួមប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដោយប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម មានប្រសាសន៍ថា នេះជាពិធីសំណេះសំណាល ដោយឯកឧត្តមបាននាំយកនូវពាក្យពេជន៍ផ្តាំផ្ញើ និងថវិកាលើកទឹកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើយ៉ាងណាឱ្យប្រតិភូគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីពិការកម្ពុជាត្រូវរក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌ គោរពបទបញ្ជាការប្រកួតឱ្យបានល្អ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ។
ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏ជំរុញឱ្យកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំង៤ប្រភេទកីឡាត្រូវប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អជូនជាតិមាតុភូមិ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា វិស័យកីឡាប៉ារ៉ាឡាំពិកកម្ពុជាកំពុងរីកចម្រើនជាលំដាប់ជាមួយនឹងក្តីរំពឹងថា កម្ពុជានឹងអាចដណ្តើមបានមេដាយជូនជាតិជាក់ជាមិនខាន។

បន្ថែមពីលើនេះ នាយកបេសកកកម្មតំណាងឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំងអស់បានបង្ហាញការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អត្តពលិកពិការកម្ពុជា និងតែងតែបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអន្តរជាតិ នានាជាបន្តបន្ទាប់។ ឯកឧត្តមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ក្នុងដំណើរបេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥លើកនេះ នៅប្រទេសអារ៉ាប់រួម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥ មាន៤៤ប្រទេសចូលរួម ក្នុងបណ្តាលទ្វីបអាស៊ី កម្ពុជានឹងបញ្ជូន គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ៤ប្រភេទកីឡាទៅចូលរួម រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី និងកីឡាបាល់បោះជនពិការភ្នែក។សូមជម្រាបថា កម្ពុជានឹងទៅចូលរួមទទួលទុងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម បន្តវេន ពី ទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដូច្នេះកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ក្នុងអំឡុងឆ្នាំ២០២៩នាពេលខាងមុខ៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន