ព័ត៌មាន
ប្រតិភូបារាំងនិងសហភាពអឺរ៉ុប អញ្ជើញទស្សនកិច្ចនៃវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
ភ្នំពេញ ៖ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ធ្វើដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ជាពិសេសរោងចក្របាក់ខែងជំហាន ទី៣។
ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំង ថ្មី, ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារ អភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា AFD នៅថ្ងៃទី៤ ធ្នូ ម្សិលមិញនេះ បានអញ្ជើញទស្សនកិច្ចគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីពិនិត្យវឌ្ឍនភាពលើកិច្ចដំណើរការផ្គត់ផ្គងទឹកស្អាត ជាពិសេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទឹកស្អាតបាក់ខែង ជំហានទី៣ ខណៈបច្ចុប្បន្នគម្រោងនេះអនុវត្តលើការសាងសង់សម្រេចបានប្រមាណជាង ៥០ ភាគរយ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា ជុំវិញគម្រោងបាក់ខែងជំហានទី១ ទី២ និងជំហានទី៣ ជាគម្រោងស្ថិតក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍បារាំង និងសហ គមន៍អឺរ៉ុប។ ជុំវិញគម្រោងបាក់ខែងនេះ ក្នុងនោះរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ និងបាក់ខែងទី២ ក្នុងឆ្នាំ២០២៤ ដោយរោងចក្រទាំងពីរនេះ មានសមត្ថភាពផលិតទឹកស្អាតសរុបប្រមាណ ៣៩០ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ។ ចំណែករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលកំពុងសាងសង់ មានសមត្ថភាពផលិតជាង ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ ដោយគម្រោងនេះគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឬឧសភា ឆ្នាំ២០២៧។ ទាក់ទងគម្រោងរោងចក្រទឹកស្អាតនេះ នៅពេល អនាគត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងអាចចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយទៀត នៅរោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលនឹង គ្រោងសាងសង់នៅក្នុងឆ្នាំ២០២៧ ក្នុងសមត្ថភាពផលិតប្រមាណ ២០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តម ឡុង ណារ៉ូ លើកឡើងបន្ថែមថា ជុំវិញវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាង ច្បាស់លាស់ លើការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ បច្ចុប្បន្នរដ្ឋាករទឹកបាននិងកំពុងខិតខំ ប្រឹងប្រែង ដើម្បីជំរុញការផ្គត់ផ្គង់ទៅដល់ភូមិដែលនៅសេសសល់ ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ