ព័ត៌មាន
កម្ពុជា និងវៀតណាមចុះអនុស្សរណៈរួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ប្រសិទ្ធភាពការបង្ការ និងទប់ស្កាត់គ្រឿងញៀន
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌីរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ប្រសិទ្ធភាព ការបង្ការ ការប្រើប្រាស់គ្រឿងញៀន និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមវត្តមានជាសាក្សីពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Le Mirg Ngoc ភារធារី ស្ថានទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, លោក Le Trung Tuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភីអេសឌីគ្រូប និងលោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី NGUYEN THI LAN PHUONG អគ្គនាយក វិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌី។
ក្រោយចុះអនុស្សរណៈរួមគ្នា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការចុះ MoUរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌីនេះនឹងជួយគាំទ្រដល់ការកាត់បន្ថយចំនួនអ្នកញៀនគ្រឿងញៀនចាស់ និងអ្នកញៀនគ្រឿងញៀនថ្មី។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងគាំទ្ររាល់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ការ ស្តារនីតិសម្បទា ព្យាបាល និងបន្សាប់គ្រឿងញៀនពីសំណាក់ដៃគូទាំងអស់ ដែលបានចូលរួមជួយដល់អាជ្ញាធរចំពោះកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដូច្នេះកិច្ចសហប្រតិបត្តិការនានា ត្រូវតែពង្រឹង ពង្រីក និងអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងគោលដៅដែលភាគីទាំងពីរចង់បាន។
ថ្លែងនៅក្នុងពិធីនោះដែរ លោក Le Trung Tuan បានលើកឡើងផងដែរថា ការចុះMoU រវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀនភីអេសឌី គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ការ និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។ ជាពិសេសស្របទៅនឹងគោលនយោបបាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដូច្នេះការចុះ MoU នេះក៏ជាកូនសោរមួយ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនជាដើម។
ជាមួយគ្នានោះដែរ លោក Le Trung Tuan បានបន្តថា តាមរយៈអនុវត្តតួនាទី និងមានចំណេះដឹងត្រឹមត្រូវ ព្រមទាំងការអនុវត្តវិធីព្យាបាលប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញ នឹងជួយឱ្យជនដែលញៀនគ្រឿងញៀន អាចវិលចូលមករស់នៅក្នុងសហគមន៍ ដែលចូលរួមកាត់បន្ថយចំណុចហានិភ័យ ពីការលាប់ឡើងវិញរបស់ជនដែលទទួលបានការព្យាបាល និងបន្សាបគ្រឿងញៀន។ ដូច្នេះក្នុងនាមជាដៃគូនឹងខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើយ៉ាងណារកដំណោះស្រាយជួយដល់ជនដែលញៀនគ្រឿងញៀនឱ្យវិលមកប្រក្រតីភាពឡើងវិញ ព្រមទាំងកាត់បន្ថយចំនួនអ្នកញៀនគ្រឿងញៀនចាស់ និងការពារ អ្នកញៀនគ្រឿងញៀនថ្មីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦