ព័ត៌មាន
អង្គការ UNIDO អរគុណ ក្រសួងកសិកម្មកម្ពុជា ជួយឱ្យគម្រោងអភិវឌ្ឍន៍ជលផល បិទបញ្ចប់ និងជោគជ័យ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោកបណ្ឌិត Seetharama Shetty THOMBATHU បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ (UNIDO) ជាពិសេសពាក់ព័ន្ធនឹងការងារព័ត៌មាន ជាពិសេសការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន ៣លើក ដែលបានរួមចំណែកជួយឱ្យគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានបិទបញ្ចប់ និងជោគជ័យ។
ជាការឆ្លើយតប លោកជំទាវ អឹម រចនា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់អង្គការ (UNIDO) ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍របស់សិប្បកម្ម និងសហគ្រាសដែលកែច្នៃផលិតផលជលផលក្រោយប្រមូលផល។
លោកជំទាវក៏បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជាមួយអង្គការ និងដៃគូពាក់ព័ន្ធនៅក្នុងការងារព័ត៌មាន ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយឱ្យមានការយល់ដឹងទូលំទូលាយអំពីវិស័យទាំងឡាយដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង។ ការងារព័ត៌មាន និងការផ្សព្វផ្សាយជាសាធារណៈអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងកសិកម្មសម្រេចបាន ដោយមានការសហការជាមួយអង្គការដៃគូពាក់ព័ន្ធ មានសារសំខាន់ណាស់ ដើម្បីឱ្យសាធារណៈជនបានយល់ដឹងឱ្យកាន់តែច្បាស់ពីកិច្ចខិតខំប្រែងរបស់របស់ក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់វិស័យកសិកម្ម ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ មានរហូត»៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន