ព័ត៌មាន
ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីប្រជុំពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ខែធ្នូ ឆ្នាំ២០២៥
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលអព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ ពិសេសផ្តោតសំខាន់កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពីលោកនាយការិយាល័យជំនាញទាំង ០៣រូប , លោកនាយរងការិយាល័យ និងលោកអធិការរងផែនការងារនគរបាលព្រហ្មទណ្ឌទាំង ១៤ខណ្ឌផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរសមត្ថកិច្ចជំនាញ និង តាមបណ្តាអធិការដ្ឋានខណ្ឌទាំង ១៤ រយៈពេលកន្លងទៅនេះដែលបានបំពេញតួនាទីភារកិច្ច ខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ក៏បានធ្វើការណែនាំកងកម្លាំងទាំងអស់ សូមបន្តតាមស្រាវជ្រាវ បង្រ្កាបមុខសញ្ញាសេសសល់ ដូចជា ករណីលួច ឆក់ ប្លន់ ចាប់ជំរិត និងក្រុមក្មេងទំនើងគ្រប់ប្រភេទ ជាងទៅទៀតសូមបន្តតាមចាប់ មុខសញ្ញាមានដីការ ក្នុងករណីលួច ឆក់ ប្លន់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យអស់៕ តារាវុទ្ធី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន