ព័ត៌មាន
ក្នុងកិច្ចប្រជុំអូតាវ៉ា កម្ពុជាបន្តបបួលថៃឲ្យមានការស៊ើបអង្កេតរួមគ្នាបន្ទាប់ពីថៃចោទប្រកាន់កម្ពុជាច្រំដែលថាដាក់មីនថ្មី
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនបានបន្តបបួលភាគីថៃឲ្យមានការស៊ើបអង្កេតរួមគ្នាបន្ទាប់ពីថៃបានធ្វើការចោទប្រកាន់មកកម្ពុជាច្រំដែលថា កម្ពុជាបានដាក់មីនថ្មី ដោយបណ្តាលឲ្យទាហានថៃជាន់រងរបួស ខណៈការបបួលរបស់កម្ពុជានេះគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២នេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការសោកស្តាយ ដែលកម្ពុជាត្រូវទទួលរងគ្រោះដោយសារបញ្ហានេះ ពោលគឺការចោទប្រកាន់របស់ថៃថាកម្ពុជាដាក់មីនថ្មី។ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានលើកឡើងទៀតថា ប៉ុន្មានខែកន្លងមកនេះ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារសកម្មភាពយោធាថៃ ដែលជាប្រទេសជិតខាងគ្នាដោយប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ជុំវិញបញ្ហាមីននេះ។
នៅចំពោះមុខតំណាងរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ាចំនួន១៥៦ប្រទេស ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ទៀតថា កម្ពុជាបានរងគ្រោះធ្ងន់ធ្ងរដោយសារមីន ហេតុនេះហើយកម្ពុជាបានប្តេជ្ញាដាច់ខាតចំពោះការអនុវត្តនូវអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាមិនបានប្រើប្រាស់ជាដាច់ខាតនូវមីនប្រឆាំងមនុស្សចាប់តាំងពីកម្ពុជាចូលជារដ្ឋភាគីអនុសញ្ញាខាងលើនេះមក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា«កម្ពុជាចូលរួមសោកស្តាយដល់អ្នកដែលរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះមីនថ្មីៗនេះ ប៉ុន្តែយើងមិនអាចមើលរំលងការពិតនោះឡើយ ហើយកម្ពុជានឹងការពារបូរណភាពរបស់ខ្លួន និងបន្តអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវយន្តការស៊ើបអង្កេតរួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការ និងផ្អែកលើភស្តុតាង»។ ឯកឧត្តមបានបន្ថែមទៀតថា «កាន់តែគួរឱ្យព្រួយបារម្ភនោះគឺរហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត គ្មានការស៊ើបអង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់នេះ ដើម្បីបង្កើនភាពតានតឹងជាមួយកម្ពុជា។ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន នឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយទៅវិញ វានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំងពីការចាកចេញពីគោលការណ៍នៃសុចរិតភាព យុត្តិធម៌ និងភាពអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់»។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានចោទជាសំណួរផងដែរថា «ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណា ដែលធ្លាប់ប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីនដែលមិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?»។ ឯកឧត្តម បានលើកឡើងទៀតថា កម្ពុជាមានការសោកស្តាយ ដែលបញ្ហានេះត្រូវបានលើកយកមកដោះស្រាយនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ(កិច្ចប្រជុំអូតាវ៉ា)។ វាគួរតែត្រូវបានដោះស្រាយ តាមរយៈការសន្ទនាដោយសន្តិវិធី និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិសាស្ត្ររួមគ្នា ជាច្រើនសតវត្សមកហើយ។ កម្ពុជាមិនចង់ឃើញវេទិកានេះ ត្រូវបានប្រែក្លាយឱ្យទៅជាសាលាក្តី ឬវេទិកាសម្រាប់ការប្រឈមមុខដាក់គា្ន ក្នុងផ្លូវនយោបាយនោះទេ។ វេទិកានេះ គួរតែជាវេទិកាដែលរដ្ឋភាគីធ្វើការរួមគ្នា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងដោយសន្តិវិធី៕ អត្ថបទបាន ចក់
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន