ព័ត៌មាន
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីប្រទេសកម្ពុជាតបណ្ដាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុងត្រង់ឆ្ពោះមកកម្ពុជា និងគុណភាពកាន់តែល្អ។ ហើយនេះ គឺជាគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥។ ពិធីនេះរៀបចំធ្វើឡើង នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា កន្លងទៅប្រទេសជិតខាងចង់ផ្តាច់អ៊ីនធឺណេតបិទដង្ហើមយើង ដែលកាលពីមុននាំចូលសេវាអ៊ីនធឺណេតពីប្រទេសនោះប្រមាណ ៥០ភាគរយ តែប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនឲ្យប្រទេសជិតខាងគំរាមគំហែងអធិបតេយ្យអ៊ីនធឺណេតបាននោះឡើយ ដោយរហូតមកដល់ពេលនេះ សេវាអ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជាដំណើរជាធម្មតា។ ឯកឧត្តមបណ្ឌិតបានបន្តថា បន្ទាប់ពីប្រទេសកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណេតមួយខ្សែរទៀតពីហុងកុងឆ្ពោះមកប្រទេសកម្ពុជា នឹងធ្វើឲ្យតម្លៃសេវាអ៊ីនធឺណេតទាបជាងពេលនេះ និងគុណភាពកាន់តែប្រសើរ។ ការណ៍នេះ គឺជាគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។
យុវជនបានលើកឡើងដែរថា អ៊ីនធឺណេតមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ។ លើសពីនេះ យុវជនទាំងនោះបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមក្នុងវេទិកាអភិបាលអ៊ីនធឺណិតកម្ពុជាឆ្នាំ២០២៥ ដោយទទួលបានចំណេះដឹងជាច្រើនពាក់ព័ន្ធបច្ចេកវិទ្យា។
គួរបញ្ជាក់ដែរថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)» ដោយបានផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសកម្ពុជារួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI),ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ និងការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថលជាដើម៕ អត្ថបទ៖ទូច សោភ័ណ




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន