ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Klein Norbert ជាបុគ្គលសំខាន់១រូប ក្នុងការបង្កើតប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅទសវត្សរ៍ទី៩០
នៅថ្ងៃទី៦ ខែធ្នូ ឆ្នា២០២៥ ក្នុងឱកាសនៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតជាតិ ដែលជាព្រឹត្តិការណ៍អមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់កិត្តិយសក្នុងការប្រគល់វត្ថុអនុស្សាវរីយ៍ ជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងជូនដល់ លោក ន័បឺត ក្លែន (Klein Norbert ) ដែលជាបុគ្គលសំខាន់ ១រូប ក្នុងការបង្កើតប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅទសវត្សរ៍ទី៩០។
លោក ន័បឺត ក្លែន (Klein Norbert ) ដែលជនជាតិអាល្លឺម៉ង់គឺត្រូវបានគេស្គាល់ថាជា ឥស្សរជនជាន់ខ្ពស់ម្នាក់នៃសហគមន៍អ៊ីនធឺណិតនៅកម្ពុជា។ ក្នុងអំឡុងទសវត្សរ៍ ៩០ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងតភ្ជាន់ប្រព័ន្ធអ៊ីនធឺណិតលើកដំបូងនៅកម្ពុជា ដែលពេលនោះលោកបានដឹងថានៅលើពិភពលោកយើង អ៊ីនធឺណិតកំពុងតែមានរួចស្រេចទៅហើយនៅបណ្តាប្រទេសមួយចំនួន ដូចនេះលោកក៏ខិតខំធ្វើយ៉ាងណាដើម្បីភ្ជាប់អ៊ីនធឺណិតនោះមកប្រើនៅកម្ពុជា បើទោះជាកាលៈទេសៈនោះមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ទន្ទឹមនឹងនេះ ដើម្បីជាការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក រាជរដ្ឋាភិបាលបានផ្តល់សញ្ជាតិខ្មែរ ជូនលោក ដោយសញ្ជាតូបនីយកម្មផងដែរ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន