ព័ត៌មាន
មន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តចុះត្រួតពិនិត្យដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធ FPCS សម្រាប់ជនបរទេសក្នុងខេត្តកោះកុង
នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះបានបន្តដឹកនាំក្រុមប្រតិបត្តិការទី៣ សហការជាមួយក្រុមការងាររដ្ឋបាលខេត្តចុះត្រួតពិនិត្យដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធ FPCS សម្រាប់ជនបរទេសស្នាក់នៅ ចំនួន៧ទីតាំង ក្នុងមូលដ្ឋានខេត្តកោះកុង។
ការចុះត្រួតពិនិត្យដកពិសោធន៍នេះ ក្រុមការងារបានណែនាំបណ្តុះបណ្តាលអំពីការបង្កើតប្រព័ន្ធការប្រើប្រាស់ ការបញ្ចូលទិន្នន័យជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងអាជីវកម្មរបស់ខ្លួនចូលក្នុងប្រព័ន្ធ ហើយជាមួយគ្នានេះ ក្រុមការងារបានឲ្យម្ចាស់ប្រព័ន្ធអនុវត្តការបញ្ចូលទិន្នន័យជនបរទេសចូលក្នុងប្រព័ន្ធFPCS ដើម្បីបញ្ជាក់ថាម្ចាស់ប្រព័ន្ធពិតជាយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធក្រោយទទួលបានការបណ្តុះបណ្តាលពីក្រុមការងារ។
ក្រោយការចុះត្រួតពិនិត្យ និងធ្វើការណែនាំជាបន្តបន្ទាប់ម្ចាស់ទីតាំង ដែលមានជនបរទេសស្នាក់នៅទាំងអស់បានសហការជាមួយក្រុមការងារ ហើយនឹងបន្តប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីគ្រប់គ្រងវត្តមានជរបរទេសដែលស្នាក់នៅក្នុងអាជីវកម្មរបស់ខ្លួនផងដែរ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន