ព័ត៌មាន
អត្ដពលិកជាង១៦០០០នាក់ មកពីជិត៨៦ប្រទេសចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ដ
ភ្នំពេញ ៖អត្ដពលិកជាតិ និងអន្តរជាតិជាង ១៦០០០ នាក់មកពីប្រមាណ ៨៦ ប្រទេសជុំវិញពិភពលោក បានចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០នៅអង្គរវត្ដ ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង» នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានកោតសរសើរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានរៀបចំនូវព្រឹត្ដិការណ៍ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី៣០ប្រព្រឹត្ដិទៅដោយរលួន រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក ដែលមានអត្ដពលឹកជាតិ និងអន្ដរជាតិមកពី៨៦ប្រទេស ស្មើនឹងជាង១៦០០០នាក់ចូលរួម កើន ២៥% បើធៀបនឹងឆ្នាំ២០២៤ កន្លងមកមានជាង១៤០០០នាក់។ ឯកឧត្តមបន្តថា លទ្ធផលនេះបានបញ្ជាក់ឲ្យឃើញថា អ្នកទេសចរជាតិនិងអន្ដរជាតិបានជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ជាពិសេសកម្ពុជាអាចផ្ដល់នូវសុវត្ថិភាពជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទីនៅលើពិភពលោក។ព្រឹត្តិការណ៍នេះ គឺជាតម្លៃខ្ពស់បំផុតសម្រាប់ជួយនាំកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក ដែលនឹងមានភ្ញៀវទេសចរគ្រប់ទិសទីមកកាន់កម្ពុជា មកស្វែងយល់ទទួលបាននិងសេវាដ៏កក់ក្ដៅរបស់កម្ពុជា ក្នុងនោះក៏មានវិស័យទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាសម្រាប់អ្នកទេសចរទស្សនាផងដែរ។ ឯកឧត្តមក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយដល់ប្រទេសកម្ពុជាមានសុខសន្តិភាពមានស្ថេរភាពនយោបាយហើយបន្តអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី៣០នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥នេះ មានចំង៉ាយ៣គម ៥គីឡូម៉ែត្រ ១០គម និង២១គីឡូម៉ែត្រ ដោយផ្ដើមចេញនិងបញ្ចប់ពីចំណុចអង្គរវត្ដ នៅខាងមុខប្រាសាទអង្គរ ក្រោមប្រធានបទ”រត់ដើម្បីសន្ដិភាព”។ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនិងអត្តពលិកជាតិ និងអន្តរជាតិចំនួនប្រមាណ១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន៣៣៦២នាក់ មកពី៨៦ប្រទេស ចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅលើទឹកអង្គរ បេតិកភណ្ឌពិភពលោក៕



















-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន7 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត