ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យពហុកីឡដ្ឋានខេត្តព្រះសីហនុថ្មីសាងសង់លើផ្ទៃដីជាង៣០ហិកតា
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព នៃដំណើការសាងសង់ពហុកីឡដ្ឋានថ្មី នៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ពហុកីឡដ្ឋានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ៣០ហិកតា អាចផ្ទុកមនុស្ស ៣១.៥០០នាក់។ ការសាងសង់ពហុកីឡដ្ឋាន គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។
ឯកឧត្តមបានបន្តថា ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ ក៏មានបញ្ចូលនូវអគារសារមន្ទីរ សួនទេសចរណ៍ សាលមហោស្រព និងកន្លែងបោះតង់ ព្រមទាំងនឹងអនុវត្តតាមរចនាបថសហសម័យ ដោយធានាបាននូវគុណភាពខ្ពស់ និងអត្តសញ្ញាណជាតិខ្មែរ។ ហើយនេះក៏គឺជាការតាក់តែងកោសិកាមួយក្នុងចំណោមកោសិកាជាច្រើនផ្សេងទៀតដែលយើងត្រូវរៀបចំសម្រាប់ខេត្តព្រះសីហនុនាយុគសម័យនេះ។
ឯកឧត្ដម បន្ដថា ខេត្ដព្រះសីហនុជាខេត្តទីមួយដែលទទួលបាននូវផ្លូវល្បឿនលឿនមុនគេក្នុងប្រទេសកម្ពុជា ជាឱកាសក្នុងការចូលរួមជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំពោះទឹកស្អាត ភ្លើងយខេត្តមានគ្រប់គ្រាន់ យើងកំពុងគិតគូរតភ្ជាប់ទឹកស្អាតមកពីខេត្តកំពតបន្តទៀ៕











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន