ព័ត៌មាន
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅកំណាត់ផ្លូវលេខ១៦៤ ជាប់របងវិទ្យាល័យបាក់ទូក
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករាក្រោមការដឹកនាំរបស់លោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌតែងតែជំរុញដល់មន្ត្រីពាក់ព័ន្ធក្រោមឪវាទឲ្យចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមផ្លូវនៅក្នុងមូលដ្ឋានដើម្បីឲ្យមានបរិស្ថានអនាម័យសណ្ដាប់ធ្លាប់ល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាពិសេសគឺនៅតាមសាលារៀនជាដើម។
ជាក់ស្ដែងនារសៀលថ្ងៃទី០៧ ខែធ្នូឆ្នាំ ២០២៥ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ១៦៤ ជាប់របងវិទ្យាល័យបាក់ទូក មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលកន្លងទៅកំណត់ដល់នេះបងប្អូនអាជីវករមួយចំនួនតែងតែយកផ្លូវធ្វើជាកន្លែងតាំងលក់បង្ករការកក់ស្ទះ បាត់បង់សណ្ដាប់ធ្នាប់។
កម្លាំងសណ្ដាប់ធ្នាប់នៃរដ្ឋបាលខណ្ឌ៧មករាបានបញ្ជាក់ថាកំណាត់ផ្លូវនេះកន្លងមកអាជ្ញាធរបានធ្វើសេចក្ដីណែនាំជូនដំណឹងនិងកិច្ចសន្យាជាច្រើនលើកច្រើនសារមកផងដែរក៏ប៉ុន្តែបងប្អូនអាជីវករមួយចំនួនហាក់មិនចូលរួមជាមួយអាជ្ញាធរនោះឡើយ។រហូតមកដល់ពេលនេះអាជ្ញាធរបានចាត់វិធានការមិនអនុញ្ញាតឲ្យបន្តយកផ្លូវធ្វើជាកន្លែងតាំងលក់បង្កការកកស្ទះបន្តទៀតនោះទេ នឹងបានយករនាំងដែកខ្សែរនៅកំណាត់ផ្លូវលេខ១៦៤ ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ល្អនៅជុំវិញសាលារៀន កាត់បន្ថយការកក់ស្ទះ និងសោភ័ណភាពតាមដងផ្លូវផងដែរ។
សូមបញ្ជាក់ថាក្រោយមានការរៀបចំកំណាត់ផ្លូវលេខ១៦៤ជាប់របងវិទ្យាល័យបាក់ទូក សង្កេតឃើញថាមានសភាពស្រឡះល្អ បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលសិស្សានុសិស្សចេញពីសាលាក៏កាត់ថយការកកស្ទះបានល្អប្រសើរផងដែរ។
ជាចុងក្រោយកម្លាំងអាជ្ញាធរនៃរដ្ឋបាលខណ្ឌ៧មករាបានបញ្ជាក់ថាអាជ្ញាធរបន្តធ្វើដូចភ្លៀងរលឹមនៅតាមផ្លូវផ្សេងៗបន្តទៀតនៅក្នុងមូលដ្ឋានដើម្បីរក្សាបានសណ្ដាប់ធ្នាប់បរិស្ថានអនាម័យល្អនៅក្នុងមូលដ្ឋានទាំងមូលតែម្ដង យោងតាមការណែនាំចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ ៖កុម្ភៈ










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន