ព័ត៌មាន
ឯកឧត្តម Anwar Ibrahim អំពាវនាវឱ្យកម្ពុជា និងថៃអត់ធ្មត់ជាអតិបរមា ខណៈម៉ាឡេស៊ីត្រៀមគាំទ្រដល់ការស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ និងបញ្ចៀសឧបទ្ទវហេតុកើតឡើងជាថ្មីនៅពេលអនាគត
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងការផ្ទុះជម្លោះប្រដាប់អាវុធ នៅបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យប្រទេសទាំងពីររក្សាការអត់ធ្មត់។
តាមរយៈសារនៅលើ គណនីហ្វេសប៊ុក ឯកឧត្តម Anwar Ibrahim បានមានប្រសាសន៍ថា ថៃ និងកម្ពុជាគឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកដ៏សំខាន់ របស់អាស៊ាន។
ឯកឧត្តមថ្លែងថា៖«ដូច្នេះហើយ យើងជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ជាអតិបរមា និងបន្តរក្សាការទំនាក់ទំនងឱ្យបើកចំហ ព្រមទាំងអនុវត្តតាមយ៉ាងពេញលេញនូវយន្ដការដែលមានស្រាប់»។
ឯកឧត្តមបានបញ្ជាក់ថា ម៉ាឡេស៊ីត្រៀមលក្ខណៈជាស្រេចដើម្បីគាំទ្រដល់ជំហាននានាដែលអាចស្ដារឡើងវិញនូវ ភាពស្ងប់ស្ងាត់ និងបញ្ចៀសកុំឱ្យឧបទ្ទវហេតុនានាកើតឡើងជាថ្មីនៅពេលអនាគត៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន