ព័ត៌មាន
គ.ស.ម.ក.៖«ការបន្តការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាគឺជាការបំផ្លាញសន្តិភាព និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
តាមសេចក្ដីថ្លែងការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកង កម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាអាទិ៍ CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើតំបន់សហគមន៍ពលរដ្ឋ។ ការវាយប្រហារដ៏សាហាវរបស់យោធាថៃនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា សកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់លើ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និង សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែល ទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន។ នេះសបញ្ជាក់យ៉ាងច្បាស់ ថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់ អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។
គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើ ប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងស្របតាម ច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។
គ.ស.ម.ក. បញ្ជាក់ថា មិនថាពេលមានវិបត្តិ សង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណា ក៏ដោយ សិទ្ធិមនុស្សស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរព ជាដាច់ខាត។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបមានតម្លៃ ហើយត្រូវតែការពារក្រោម ច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។
គ.ស.ម.ក. បន្តថា កម្ពុជានៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំង ពីរភាគីបានសម្រេចពីមុនមក។ កម្ពុជាប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើ កម្លាំងគ្រប់ទម្រង់។ កម្ពុជាបន្តខិតខំស្វែងរកដំណោះស្រាយដែលមានយុត្តិធម៌ មានតម្លាភាព ត្រឹមត្រូវ និងមានចីរភាពសម្រាប់បញ្ហាទាំងអស់។
គ.ស.ម.ក. នឹងបន្តតាមដានកត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្ស ទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់ យោធាថៃ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន