ព័ត៌មាន
វិទ្យាល័យកម្ពុជា ចំនួន៥ ចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ចិន
ប្រតិភូគណៈគ្រប់គ្រងវិទ្យាល័យពីប្រទេសកម្ពុជា ចំនួន ៥គ្រឹះស្ថាន (រួមមាន សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប សាលារៀនអន្តរទ្វីបអាមេរិកាំង និងសាលាបញ្ញាសាស្ត្រអន្តរជាតិ) បានចូលរួមកិច្ចប្រជុំ «HIT Overseas High School Principal Campus Discovery» ឆ្នាំ២០២៥ ក្រោមប្រធានបទ « Multi Integration, Co-cultivation of Talents » ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology) ទីក្រុងហាប៊ីន ប្រទេសចិន។
ការអញ្ជើញចូលរួមនេះ មានគោលបំណងពង្រឹងចំណងមិត្តភាពរវាងវិទ្យាល័យដៃគូ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនឡើងសម្រាប់និស្សិតកម្ពុជាមកបន្តការសិក្សានៅសាកលវិទ្យាល័យល្បីឈ្មោះរបស់ប្រទេសចិន។
នៅក្នុងដំណើរនេះ ប្រតិភូគណៈគ្រប់គ្រងវិទ្យាល័យទាំងអស់បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ លោកស្រី ចៅ អ៊ីស៊ាវ នាយកមហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ HIT និងមានការធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីនផងដែរ។ លោកស្រីក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់ HIT ទៅលើសុខមាលភាពរបស់និស្សិតបរទេស តាមរយៈការផ្ដល់ជូនការអប់រំដែលមានគុណភាពខ្ពស់ បង្កជាបរិស្ថានសិក្សាមួយដែលពោរពេញដោយភាពវិជ្ជមាន និងការបង្កើតឱ្យមានសកម្មភាពផ្សេងៗសម្រាប់និស្សិតបរទេសស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ដែលជាកត្តាដ៏សំខាន់មួយជួយជំរុញនិស្សិតឱ្យកាន់តែមានភាពរឹងមាំក្នុងការរៀនសូត្រ។
ជាមួយគ្នានេះដែរ តំណាងសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប បានធ្វើបទបង្ហាញអំពីប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងណែនាំអំពីសាលារៀនរបស់ខ្លួន។ លើសពីនេះទៅទៀត សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលពានរង្វាន់ជាសាលាសហប្រតិបត្តិការល្អ (Best Cooperation High School Award) ពីមហាវិទ្យាល័យអប់រំអន្តរជាតិ។ ប្រតិភូគណៈប្រតិភូមកពីគ្រប់ប្រទេសទាំងអស់បានទស្សនាការសម្ដែងរបាំក្រមាពីសំណាក់និស្សិតខ្មែរដែលកំពុងសិក្សានៅ HIT ផ្ទាល់។
គួរបញ្ជាក់ថា កិច្ចប្រជុំ និងដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យជាផ្លែផ្កា ដោយក្នុងនោះ HIT នឹងបន្តជួយសិស្សានុសិស្សតាមរយៈលក្ខខណ្ឌពិសេសផ្សេងៗ។ ការសម្ដែងរបាំក្រមាទៅកាន់ទស្សនិកជនមកពីច្រើនប្រទេស ក៏បានផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន