ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី អញ្ជើញក្នុងពិធីប្រគល់-ទទួលដីអំណោយរបស់អង្គការនគរទេពជូនមន្ទីរពេទ្យហ្លួងម៉ែ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ដីទំហំ៧ ១៧៦ម៉ែត្រការ៉េ របស់អង្គការនគរទេព ជូនដល់មន្ទីរហ្លួងម៉ែ ដើម្បីកសាងអគារ បម្រើដល់ការងារព្យាបាលជំងឺមហារីក ។
ក្នុងពិធីនោះ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការផ្ដល់នូវដីរបស់អង្គការនគរទេពនេះ គឺបានដើរស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការផ្ដល់សេវាសុខាភិបាល ប្រកដោយគុណភាព និងការយកចិត្តទុកដាក់ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ គុណភាពវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ក៏មិនចាញ់នឹងវិស័យសុខាភិបាលនៅបរទេស ទាំងជំនាញរបស់គ្រូពេទ្យ អគារសម្រាកព្យាបាល និងសម្ភារបរិក្ខាពេទ្យជាដើម ។
លោកជំទាវបណ្ឌិត បានបន្ថែមថា មួយវិញទៀត អំណោយនេះ គឺពិតជាបានរូបចំណែកបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាព នៃការពិនិត្យព្យាបាលអ្នកជំងឺមហារីក បន្ថែមពីលើជំនួយ ដែលអង្គការបានធ្លាប់ជួយមន្ទីរពេទ្យកន្លងមក ហើយសូមថ្លែងអំណរគុណ សម្រាប់កិច្ចចូលរួមនេះ ។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លូងម៉ែ បានឲ្យដឹងថា មន្ទីរពេទ្យហ្លូងម៉ែ និងអង្គការនគរទេព បានចុះអនុស្សារណៈយោគយល់គ្នា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកស្ត្រី និងការការពារតាមរយៈការធ្វើតេស្ត រកមើលមេរោគមហារីកដោយឥតគិតថ្លៃ ។
លោកសាស្ត្រចារ្យ បានបន្តថា សម្រាប់អំណោយដីរបស់អង្គការនគរទេព ផ្ដល់ជូនមន្ទីរពេទ្យហ្លូងម៉ែ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកវិសាលភាព នៃការព្យាបាលជំងឺមហារីក ស្របតាមផែនការដំណាក់កាលទី២ របស់មន្ទីរពេទ្យ សម្រាប់ការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រនុយគ្លេអ៊ែ និងបន្ថែមសេវាព្យាបាលជំងឺមហារីក ។ ហើយក៏សូមស្នើទៅដល់អង្គការបន្តជួយឧបត្ថម្ភ គាំទ្រមន្ទីរពេទ្យបន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាពពលរដ្ឋកាន់តប្រសើរ ។
គួរបញ្ជាក់ថា មន្ទីរពេទ្យហ្លូងម៉ែ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយនៅក្នុងអំឡុងពេលផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានរៀបចំមន្ទីរពេទ្យនេះ សម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ។ ក្រោយវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យមានមនុស្សជាង ៣ពាន់នាក់ ស្លាប់នៅកម្ពុជានេះ រាជរដ្ឋាភិបាល បានសម្រេចយកមន្ទីរពេទ្យនេះ ធ្វើជាមន្ទីរពេទ្យថ្នាក់ជាតិព្យាបាលជំងឺមហារីក៕ អត្ថបទ បាន សុខរិទ្ធិ

















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន