ព័ត៌មាន
ឯកឧត្តម វង សូត៖ និស្សិតជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវែលហ្សេឡង់សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣០នាក់ ចូលជួបសម្តែងកាការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់ នាពេលខាងមុខ នៅវិមានរដ្ឋសភា។ ឯកឧត្តម វង សូត បានសម្តែងការអបអរសាទរ និងបង្ហាញនូវមោទនភាព ចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលហ្សេឡង់ គឺជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តម សង្ឃឹមថា ក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។
ឯកឧត្តម វង សូត ក៏បានណែនាំឱ្យនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាប្រទេសទាំងនោះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យុវជន សិស្សនិស្សិត មានតួនាទីក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ណូវែលហ្សេឡង់ ហើយក៏ជាទូតសុច្ឆន្ទៈតំណាងប្រទេស ដើម្បីផ្សព្វផ្សាយអំពីពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ ដើម្បីបង្កើនភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក្នុងការទាក់ទាញអ្នកទេសចរ ឱ្យមកកាន់កម្ពុជាច្រើនបន្ថែមទៀត។
ឯកឧត្តម បានលើកឡើងថា ប្រទេសនូវែលហ្សេឡង់ ផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទាំងរយៈពេលវែង បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើប្រធានបទជាច្រើន ដូចជា អប់រំ អភិបាលកិច្ចល្អ ការប្រែប្រួលអាកាសធាតុ គោលនយោបាយ សាធារណៈ និងភាសាអង់គ្លេសជាដើម ។ ចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៦ និស្សិតកម្ពុជា ចំនួន ៤៤៧ នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅប្រទេសណូវែលសេឡង់។ មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏តែងទទួលបានអាហារូបករណ៍ទៅសិក្សាវគ្គខ្លី និងវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន